ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦
ឯកឧត្តម អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ប្រធានព្រឹទ្ធសភា អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ
និងជាប្រធានក្រុមការងារចុះជួយស្រុកសាមគ្គី មុន្នីជ័យ អញ្ជើញជាអធិបតីភាព
ក្នុងពិធីបើកការសូធ្យព្រះត្រៃបិដកលើកទី១ ក្នុងស្រុកសាមគ្គីមុនីជ័យ សម្រាប់ ឆ្នាំ២០២៦
ស្ថិតនៅវត្តស្រះឃ្លាំង ឃុំពាំងល្វា
ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដោយមានក៏ចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ អជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់
និងប្រជាពុទ្ធបរិស័ទគ្រប់ទិសទី ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុន្នីជ័យ មានក្តីសោមនស្សរីករាយដែលបានចូលរួមជាអធិបតីក្នុងពិធីបើកការសូធ្យព្រះត្រៃបិដកលើកទី១ ក្នុងស្រុក សាមគ្គីមុនីជ័យ សម្រាប់ឆ្នាំ២០២៦ របស់យើងជាមួយព្រះគូណាម្ចាស់គ្រប់ព្រះអង្គ លោកតា លោកយាយ និងប្រជាពុទ្ធបរិស័ទគ្រប់ ទិសទី នេះជាលើកទី១ សម្រាប់ស្រុកសាមគ្គីមុនីជ័យ របស់យើង ដែលបានផ្តួចផ្តើមឱ្យ មាននូវព្រឹត្តិការណ៍ សាសនាដ៏ ធំបែបនេះឡើងដោយការដកស្រង់យកបិដកលេខ ១៩ ដែលសម្តែងអំពីសង្គាលកសូត្រ យកមកសូធ្យរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងវត្តស្រះ ឃ្លាំង ។
ឯកឧត្តម សូមសម្តែងការអរគុណចំពោះ ព្រះមេគណខេត្ត ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃខេត្ត ព្រះមន្ត្រីសង្ឃក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ និងមន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការរៀបចំពិធី ដ៏មាន សារៈសំខាន់ នេះឡើង ដែលនេះជាសក្ខីភាពបង្ហាញឱ្យឃើញពីសកម្មភាពទទួលខុសត្រូវក្នុងនាមជាម្ចាស់ នៃ ប្រទេស និងធានាដល់ ការចូលរួមចំណែកកសាង ធនធានមនុស្ស លើកកម្ពស់វិស័យវប្បធម៌ សាសនា និងសីល ធម៌សង្គម តាមរយៈការផ្តល់ ចំណេះដឹងដល់យុវជន ផ្នែកផ្លូវចិត្ត និងស្មារតី ដោយយកខ្លឹមសារមេរៀន របស់ ព្រះពុទ្ធមកធ្វើជាយន្តការបន្ថែមលើការសិក្សា រៀនសូត្រ និងប្រតិបត្តិក្នុងជីវិតរស់នៅប្រចាំថ្ងៃ ។
ឯកឧត្តម បានផ្តល់ការណែនាំ និងការដាស់តឿនយ៉ាងមានអត្ថន័យទៅកាន់គណៈសង្ឃ អាជ្ញាធរ និងពុទ្ធបរិស័ទ ទាំងអស់ នូវចំណុចគន្លឹះសំខាន់ៗពង្រឹងគុណភាពជាងបរិមាណដោយគួរផ្តោតលើការសូធ្យឲ្យបានត្រឹមត្រូវ មាន ន័យ និងយល់អត្ថន័យ ជ្រាលជ្រៅ មិនត្រឹមតែសូត្រតាមសំឡេងប៉ុណ្ណោះទេ ។
គប្បីជំរុញឱ្យមានការចូលរួមដោយសទ្ធា ពិសេសការចូលរួមរបស់យុវជន
ដោយលើកទឹកចិត្តឲ្យចូលរួមសិក្សា និងសូធ្យព្រះត្រៃបិដក ដើម្បីបន្តសាសនា និងទប់ស្កាត់ការធ្លាក់ចុះ
នៃគុណធម៌ក្នុងសង្គម ។ ពង្រឹងសហការណ៍ គ្រប់ភាគីគណៈសង្ឃគ្រប់ឋានានុក្រម ក្នុងដែនខេត្តកំពង់ស្ពឺ
អាជ្ញាធរ វត្តអារាម សាលារៀន ពុទ្ធបរិស័ទ និង
សហគមន៍ ត្រូវសហការយ៉ាងជិតស្និទ្ធ ក្នុងការគាំទ្រកម្មវិធីនេះ។ បន្តបំលែង
និងផ្សព្វផ្សាយគុណតម្លៃនៃ សង្គាលកសូត្រ ទៅជាអនុវត្តជាក់ស្តែង មិនត្រឹមតែសិក្សាទេ ត្រូវយកគោលការណ៍ “ទិសទាំង៦”
ទៅអនុវត្ត ក្នុងជីវិតប្រចាំថ្ងៃ ដើម្បីកសាងគ្រួសារ និងសង្គមល្អ។ ស្នើសាលាគណខេត្ត
សាលាអនុគណក្រុងស្រុក ដោយ មានការគាំទ្រពីមន្ទីរធម្មការនិងសាសនាបន្តធ្វើឲ្យកម្ម វិធីនេះមាននិរន្តរភាពដោយគួររៀបចំជាប្រចាំ និង បង្កើតជាប្រពៃណី ដើម្បីរក្សាទុក
និងបន្តបង្រៀនដល់ជំនាន់ ក្រោយផងដែរ ។
ដើម្បីចូលរួមចំណែកក្នុងកិច្ចការព្រះពុទ្ធសាសនា និងទ្រទ្រង់ដល់កម្មវិធីសូធ្យព្រះត្រៃបិដកនេះឱ្យប្រព្រឹត្តទៅ ដោយរលូន ថ្នាក់ដឹកនាំ និងសប្បុរសជន បានចូលរួមឧបត្ថម្ភថវិកាដូចខាងក្រោម៖ ឯកឧត្ដមអ៊ុក កោសា និង លោកជំទាវ ចំនួន៤៥០០ដុល្លារ -ឯកឧត្ដម ជាមចន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តនិងលោកជំទាវ ១០ លានរៀល -លោកជំទាវ ខេង សំវ៉ាដា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ២លានរៀល -ឯកឧត្ដម សុក ប៊ន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ២ លានរៀល -ឯកឧត្ដមឈុន សុជាតិ អនុប្រធានក្រុមការងារចុះជួយស្រុក សាមគ្គីមុនីជ័យ ប្រធានក្រុមការងារចុះជួយឃុំពាំងល្វា ៣០មឺនរៀល និងមានការឧបត្ថម្ភគាំទ្រយ៉ាងសស្រាក់ សស្រាំពីសំណាក់បងប្អូនប្រជាពុទ្ធបរិស័ទជាច្រើនរូបទៀតផងដែរ ក្នុងស្មារតីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ៕






No comments:
Post a Comment