លោក ហួន ច័ន្ទថុន បង្ហោះសំណេថា ច្បាប់ស្តីពី កាតព្វកិច្ចយោធា ដែលជាការតាក់តែង របស់សម្តេចប្រមុខ រាជរដ្ឋាភិបាល គឺអាចលុបបំបាត់ក្មេងទំនើងដែលជាដង្កូវ ហើយថែមទាំងអាចធ្វើឲ្យក្មេងទំនើងទាំងអស់នោះ ក្លាយជាអ្នកដែលមានប្រយោជន៍ជូនដល់សង្គមជាតិនៅថ្ងៃក្រោយទៀតផង - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

លោក ហួន ច័ន្ទថុន បង្ហោះសំណេថា ច្បាប់ស្តីពី កាតព្វកិច្ចយោធា ដែលជាការតាក់តែង របស់សម្តេចប្រមុខ រាជរដ្ឋាភិបាល គឺអាចលុបបំបាត់ក្មេងទំនើងដែលជាដង្កូវ ហើយថែមទាំងអាចធ្វើឲ្យក្មេងទំនើងទាំងអស់នោះ ក្លាយជាអ្នកដែលមានប្រយោជន៍ជូនដល់សង្គមជាតិនៅថ្ងៃក្រោយទៀតផង

 


នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ នៅក្នុងផេកផ្លូវការមួយរបស់លោក ហួន ច័ន្ទថុន បានបង្ហោះសំណេ គេឃើញមានខ្លឹមសារថា ប៉ុន្មានថ្ងៃនេះរូបខ្ញុំបានឃើញយ៉ាងច្បាស់ណាស់ថា ស្ថាប័នជំនាញនិងក្រសួងពាក់ព័ន្ធ កំពុងបានយកចិត្តយ៉ាងខ្លាំងចំពោះការអនុវត្តន៍អនុសាសន៍ដ៏ខ្ពស់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការគិតគូររៀបចំ និងបញ្ជូនទណ្ឌិតក្មេងទំនើងឱ្យទៅបម្រើការងារជួយដល់ជួរមុខក្នុង ការធ្វើពុម្ពលេណដ្ឋាន និងការងារផ្សេងៗដែលសមស្រប ដើម្បីជួយដល់កងទ័ពជួរមុខក៏ដូចជាកងវិស្វកម្ម។


សំណេលោក ហួន ច័ន្ទថុន បានបន្តថា រូបខ្ញុំយល់ឃើញថា នេះជាភាពវៃឆ្លាតមួយ របស់សម្តេចប្រមុខរាជរដ្ឋា ភិបាលកម្ពុជា ដែលរៀបចំតាក់តែងច្បាប់កាតព្វកិច្ចយោធា ក៏ដូចជាផែនការដ៏មានប្រសិទ្ធិភាពក្នុងការលប់បំបាត់ ក្មេងទំនើងដែលជាជម្ងឺមហារីកសង្គម  កន្លងមកបើទោះជារាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ឲ្យក្រសួងជំនា


ញ បង្ក្រាប ប៉ុន្តែទោះជាយ៉ាងណាសកម្មភាពក្រុមក្មេងទំនើងហាក់បីដូចជាពុំមានថមថយអ្វីនោះសោះឡើយ  ដោយ ឡែកចូលដល់សម័យកាលឆ្នាំ២០២៦ ក្រោមយុទ្ធសាស្ត្រនិងការគិតគូរយ៉ាងល្អិតល្អន់ពីសំណាក់សម្តេចធិបតី  ខ្ញុំមានជំនឿថា ក្មេងដែលជាក្តីបារម្ភរបស់ សង្គមចំពោះក្មេងទំនើង អាចនឹងត្រូវកាត់បន្ថយ  លើសពីនេះនៅពេល ដែលមានចេញប្រកាសឲ្យប្រើជាផ្លូវការ ច្បាប់ ស្តីពី កាតព្វកិច្ចយោធា ក្មេងទំនើងដែលជាជម្ងឺមហារីក នៃសង្គម នោះអាចនឹងត្រូវកាត់បន្ថយបានកាន់តែខ្លាំង ។

 


សំណេបន្តថា ខ្ញុំសង្ឃឹមថា នៅក្រោយដែលជម្រុញឲ្យក្មេងទំនើងចេញទៅលត់ដំជួយដល់ការងារកងទ័ពនៅតាម បណ្តោយព្រំដែនរួចមកក្មេងៗទាំងនោះអាចនឹងត្រូវកែប្រែខ្លួន ហើយយល់ដឹងខុសត្រូវជាងពេលមុន និងអាចយក នូវជំនាញ របស់ខ្លួនដែលមាននោះ  យកមកបម្រើជាប្រយោជន៍សង្គមជាតិឲ្យបានរីកចម្រើនប្រសើរជាងពេល នេះថែមទៀត ៕

 


No comments:

Post a Comment

>

Pages