នៅរសៀលថ្ងៃទី២៣
ខែឧសភា ឆ្នាំ២០២៦ នេះ នៅលើផេកផ្លូវការរបស់ក្រសួងការពារជាតិ គេបានឃើញបាន
បង្ហោះសំណេដែលមានខ្លឹមសារទាំងស្រុងថា សេចក្តីប្រកាសព័ត៌មាន លោកជំទាវឧត្តមសេនីយ៍ឯក
ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌ មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩ និង៥០នាទីព្រឹក
ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍
អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន
(AOT HOM) ហ្វីលីពីន ដើម្បីចុះ សង្កេតការណ៍ ផ្ទៀងផ្ទាត់
និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមាន ជ័យ
ធ្វើការពិនិត្យលើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម
ក្រោយបទឈប់បាញ់ចូល ជាធរមានផងដែរ។
ខ្លឹមសារសំណេរបន្តថា
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី
និងអាណត្តិរបស់ AOT ដើម្បីផ្ទៀង ផ្ទាត់
និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នា រវាងកម្ពុជា និងថៃឱ្យបាន
ពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព
និងការជឿទុកចិត្តគ្នាទៅ វិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណង ក្នុងការចូលរួមជួយលើកិច្ចការនេះ
បន្ថែមទៀត ។
រាជរដ្ឋាភិបាល
និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់
សុចរិតក្នុងការ គោរព និងអនុវត្តយ៉ាងពេញលេញ
និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈ កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
(GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង
សន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥
និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅ ការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស
និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូន ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ
។
អាស្រ័យដូចបានជម្រាបជូនខាងលើ
សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
.jpg)




No comments:
Post a Comment