លោក យិន វណ្ណះ អភិបាលស្រុកចិត្តបុរី មិនទាន់មានចំណាត់ការយ៉ាងណានោះទេ ឯអ្នកដែលបានប្រមូលទិញ និងកំពុងកាន់កាប់ឈូសឆាយកន្លងមកថ្មីៗនេះ ត្រៀមដាំដុះបន្តរទៀតហើយ ករណីដីអូរដងរ៉ែក - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

លោក យិន វណ្ណះ អភិបាលស្រុកចិត្តបុរី មិនទាន់មានចំណាត់ការយ៉ាងណានោះទេ ឯអ្នកដែលបានប្រមូលទិញ និងកំពុងកាន់កាប់ឈូសឆាយកន្លងមកថ្មីៗនេះ ត្រៀមដាំដុះបន្តរទៀតហើយ ករណីដីអូរដងរ៉ែក

 


មិនមែនជាការផ្ចាញ់ផ្ចាលយកឈ្នះចាញ់អីទេ ទាក់ទិនទៅនិងការលក់ទិញកាន់កាប់លើដីព្រៃរដ្ឋ មិនច្បាស់ការ ឈូសឆាយបំផ្លាញដីព្រៃឈើរដ្ឋ អស់ជាច្រើនហិកតានៅចំណុច (អូរដងរ៉ែក ) ភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្ត ក្រចេះ អង្គភាពទូរទស្សន៍កែវភ្នែកយើងបានផ្សព្វផ្សាយចែករំលែក២លើករួចមកហើយ ប៉ុន្តែអាជ្ញាធរស្រុកចិត្របុរី ហាក់មិនទាន់មានចំណាត់ការច្បាស់ការយ៉ាងណាមួយនៅឡើយទេ 



លោក ញ៉ែម ពៅ និងអ្នកស្រី ដួងណារី ដែលអះអាងថា បានទិញដីចំណុចខាងលើនោះ ក៍ទទួលស្គាល់ដែរថា បាន ជួលគេឈូសឆាយព្រៃចំណុចនោះ និងបានដាំដុះដំណាំកៅស៊ូមួយចំនួនរួចហើយ  ដោយសំអាងលើលិខិតផ្ទេរសិទ្ធ កាន់កាប់ដែលទទួលស្គាល់ដោយអាជ្ញាធរ ។

បើពិនិត្យលិខិតខាងលើនេះ  មានចំណុចមិនប្រក្រតីមួយចំនួនគួរឲ្យសង្ស័យ អាចថាជាការឃុបឃិតគ្នាជាប្រព័ន្ធទាំង អ្នកលក់ អ្នកទិញ អ្នកពាក់ព័ន្ធមានភស្តុតាង ច្បាស់លាល់រួចរាល់អស់ហើយ  រឿងប្រទាក់ក្រឡាចាក់ស្រេះ ក្នុងរឿង ដីចំណុចនេះ ម្ចាស់ដីដើមនិងអ្នកឈូសឆាយ ធ្លាប់ត្រូវបានបង្ក្រាប ពាក់ព័ន្ធផ្លូវច្បាប់ផងដែរ  មុននិងផ្ទេរសិទ្ធឲ្យ លោក ញ៉ែម ពៅ នេះ ។

លោកស្រី ដួង ណារី បានប្រាប់ភ្នាក់ងារយើងថា តាមពិតលោកស្រី ជាជនរងគ្រោះទេ ដោយជឿរជាក់ លើកមុខ មាត់ការងារ ម្ចាស់ដីដើមដែលលក់ឲ្យក្រុមខ្លួន បុគ្គលនោះក៏ជាមន្ត្រីកងកម្លាំងធំម្នាក់ដែរនៅខេត្តក្រចេះនេះ ។

ប្រភពច្បាស់ការក្នុងតំបន់នោះថា ក្រុមលោក(ញ៉ែម ពៅ) ត្រៀម ដាំកៅស៊ូលើដីដែលទើបតែទន្ទ្រានថ្មីៗកន្លង មកនេះ  បន្តទៀតហើយការដែលដាំដុះនោះ  គេប្រើតែកម្មករដែលជំនិតៗ និងទុកចិត្តបានទេ អ្នកក្រៅដាច់ខាត មិនឲ្យចូលទេព្រោះខ្លាចបែកការ ។  ក្រុមនោះហាក់មិនញញើតខ្លាចអំណាចច្បាប់អីសោះ  ទោះបានដឹងថា រឿងដី ទាំងនេះ  ស្ថិតក្រោមចំណាត់ការ របស់ចៅវ៉ាយស្រុកចិត្របុរី នៅឡើយក្តី  សូមរម្លឹកឡើងវិញថា កាលពីថ្ងៃទី៦  ខែ ឧសភា ឆ្នាំ២០២៦ កន្លងមក គណៈបញ្ជារការឯកភាពស្រុកចិត្របុរី បានចុះពិនិត្យ សមាសភាពមន្ត្រីពាក់ព័ន្ធច្រើន ច្រើនស្ថាប័ន បានធ្វើរបាយការណ៍ជូនលោក យិន វណ្ណះ អភិបាលស្រុករួចមកហើយ ចឹងមានន័យថាការមានចំ ណាត់ការក្តៅត្រជាក់ យឺតយ៉ាវ រហ័យយ៉ាងណាស្ថិតក្នុងដៃលោក អភិបាលស្រុកខាងលើ  

ទាក់ទិនទៅនិងរឿងដ៍រសើបនេះ  មហាជនចង់ឃើញលោកអភិបាលស្រុកមានចំណាត់ការ  សមស្របណាមួយ ឲ្យទាន់ពេលវេលាផង  បើបង្អង់ចាំបង្អែមនោះអាចនិងហួសពេល ព្រោះថាពេលនេះអ្នកកាន់កាប់ដីនោះត្រៀមដាំ បន្តរទៀតហើយ  

ប្រភពក្នុងតំបន់ខាងលើថា លោក ញ៉ែម ពៅ ជាអ្នកប្រមូលទិញដីក្នុងតំបន់នោះ មិនមែនត្រឹមតែ សាមសិបហិកតា ជាងប៉ុណ្ណឹងនោះទេ  គឺខ្ទង់រយហិកតា កាត់ជាចំណែកតូចៗ  ដោយប្រមូលកូនចៅសាច់ញាតិមកឈរ ឈ្មោះដើម្បី បង្កើនចំនួនមនុស្សឲ្យមានចំនួនច្រើន ។

ទោះជាយ៉ាងណា ការលើកឡើងទាំងនេះតាមការបង្ហើបក៍ដូចជាស្នើរសុំឲ្យអង្គភាពយើងផ្សព្វផ្សាយចែករំលែក ដោយ ផ្អែកលើប្រវត្តិដីខ្វះលាស់យើងមិនមានចេតនាណាមួយ  ជាន់ពន្លិច បង្ខូចកេរ្តិ៍ សាម៉ីស្ថាប័ន បុគ្គលណានោះទេ យើង ក៏សង្ឃឹមនិងជឿរជាក់ថា  លោកអភិបាលស្រុកចិត្របុរីនិងមានចំណាត់ការក្តៅក្នុងរឿនេះ  ដោយមិនអាំងដំរីគ្រប ចង្អេរទុកចោលក្រោមហេតុផលតែពាក្យមួយមាត់ (កំពុងបន្តនិតិវិធី )





 

No comments:

Post a Comment

>

Pages