មហាជនរង់ចាំអ៊ុតមើលថា តើវាសនាឈ្មួញជាម្ចាស់រថយន្តដឹកឈើ១គ្រឿង ដែលសមត្ថកិច្ចជំនាញផ្នែករដ្ឋបាល ព្រៃឈើរវៀងបង្ក្រាបបានហើយ ប្រើប្រាស់អាកប្បកិរិយាគំរាមកំហែងទៅលើមន្ត្រីជំនាញ និងក្រុមអ្នកសាព័ត៏ មាន អាចគេចផុតពីសំណាញ់ច្បាប់ ឬយ៉ាងណា? - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

មហាជនរង់ចាំអ៊ុតមើលថា តើវាសនាឈ្មួញជាម្ចាស់រថយន្តដឹកឈើ១គ្រឿង ដែលសមត្ថកិច្ចជំនាញផ្នែករដ្ឋបាល ព្រៃឈើរវៀងបង្ក្រាបបានហើយ ប្រើប្រាស់អាកប្បកិរិយាគំរាមកំហែងទៅលើមន្ត្រីជំនាញ និងក្រុមអ្នកសាព័ត៏ មាន អាចគេចផុតពីសំណាញ់ច្បាប់ ឬយ៉ាងណា?

 


រថយន្តកូរ៉េទំងន់២.៥តោន ពាក់ស្លាកលេខ.កំពងចាម.3A.3077.ដែលឈ្មួញប្រើប្រាសជាមធ្យោបាយដឹកបង្គោល គ្រាក់ពីលើបង្កប់ឈើពីក្រោម១គ្រឿង ដែលក្រុមឈ្មួញធ្វើសកម្មភាពដឹកចេញពីតំបន់អភិរក្សព្រៃព្រះរកា ក្នុងភូមិ សាស្ត្រ ស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ តាមដងផ្លូវជាតិលេខ៦២ ក្នុងគោលបំណងឆ្ពោះទៅលក់ចែកចាយ បន្តនៅឯខេត្តកំពង់ធំ ចៃដន្យលេខដាក់អរ័ក្សជាន់ អស់លាក់ត្រូវបានជាប់អន្ទាក់សមត្ថកិច្ចជំនាញផ្នែករដ្ឋបាល ព្រៃឈើរវៀងក្របូចបាន នាព្រឹកព្រលឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅចំនុចភូមិអូរពោធិ៍ ឃុំរមណីយ៍ ស្រុក ររៀងខេត្តព្រះវិហារ ។

យ៉ាងណាក៍ដោយជុំវិញ និងករណីបង្ក្រាបរថយន្តដឹកឈើខាងលើនេះអង្គភាព យើងមិនអាចសុំការបំភ្លឺពីលោក ស៊ុ សុីវត្ថា  ដែលជានាយផ្នែករដ្ឋបាលព្រៃឈើរវៀង  ថាអំពីចំនួនឈើដែលផ្ទុកនៅក្នុងរថយន្តខាងលើថា  មាន ចំនួនប៉ុន្មានៗសន្លឹក ឬក៍ប៉ុន្មានម៉ែត្រគូបនោះទេដោយលោកថា ត្បិតអីនៅពេលនេះមន្ត្រី របស់លោករវល់  ចុះ ទៅអនុវត្តន៏ដីការអស់ហើយ  គឺមិនទាន់បានធ្វើការវាស់វែងនៅឡើយទេ ដូចគ្នានេះដែរលោកនាយផ្នែករដ្ឋបាល ព្រៃឈើរវៀងថាចំពោះម្ចាស់រថយន្ត ឬក៏ក្រុមឈ្មួញដែលបានដឹកឈឺនោះ លោកមិនបានស្គាល់អត្តសញ្ញាណ គេទេ  នៅពេលដែលលោក និងមន្ត្រី របស់លោកទៅឃាត់រថយន្ត គឺម្ចាស់មិនបាននៅទេ ។

ដែលការលើកឡើង របស់លោកនាយផ្នែករដ្ឋបាលព្រៃឈើរវៀងនេះ គឺវាផ្ទុយទៅនិងរូបភាព និងសកម្មភាព របស់ក្រុមឈ្មួញដែលក្រុមអ្នកសារព័ត៏មានថតផ្តិតបានពីសកម្មភាពគ្រាដែលមន្ត្រីជំនាញកំពុងបង្ក្រាបដោយគេបានឃើញទង្វើរច្រង៉េងច្រង៉ាងរបស់ក្រុមឈ្មួញទាំងនោះហាក់ពើងទ្រូងដំឡើងសាច់ដុំគំរាមកំហែង មកលើមន្ត្រី ជំនាញក៏ដូចជាក្រុមអ្នកសាព័ត៏មានដែលបានថតទៀតផង។ មិនតែប៉ុណ្ណោះប្រភពព័ត៏មានច្បាស់ការក្នុងហេតុ ការណ៏ចុះបង្ក្រាបរថយន្តដឹកឈើខាងលើថា  ក្រុមឈ្មួញទាំងនោះហ៊ានទាញដែកបំពង់ទីប គំរាមវាយមកលើមន្ត្រី ជំនាញនិងក្រុមអ្នកសាព័ត៏មានទៀត ។

សូមបញ្ជាក់ថា ក្នុងពេលមន្ត្រីជំនាញបើកប្រតិបត្តិការតាមប្រម៉ាញ ដើម្បីបង្ក្រាបមុខសញ្ញារថយន្តដឹកបទល្មើស ព្រៃឈើដែលមិនមានច្បាប់អនុញាតនាខណ:នោះគេបានឃើញបុគ្គលម្នាក់បានបើករថយន្តម៉ាក លុច ស៊ីស ៤៧០ដែលពាក់ស្លាកលេខភ្នំពេញ.2I.0078. ក្នុងចេតនារារាំងបង្អាក ឬរំខានដល់សមត្ថកិច្ចជំនាញដែលកំពុង ប្រតិបត្តិការទៀតផងដែលសកម្មភាព ឬក៏ភស្តុតាងដែលក្រុមអ្នកសារព័ត៏មានថតផ្តិតបានទាំងនេះ វាគឺជាតម្រុយ មួយដែលជួយបង្ហាញប្រាប់ទៅមន្ត្រីអនុវត្តន៏ច្បាប់ទុក្ខជាកាពិចារណា និងស្រាវជ្រាវរកមេឈ្មួញឈើនិងម្ចាស់រថ យន្តតាមការគួរ ទៅចុះយ៉ាងណាក៏ដោយមហាជនគ្រប់មជ្ឈដ្ឋានទន្ទឹងរង់ចាំអ៊ុតមើលថា តើវាសនារបស់ក្រុម ឈ្មួញទាំងនេះ អាចគេចផុតពីសំណាញ់ផ្លូវច្បាប់ ឬយ៉ាងណានោះស៊ីសងនៅលើកន្សែងយ័ន្តពូកែ ឬមិនពូកែតែ ប៉ុណ្ណោះ ៕



No comments:

Post a Comment

>

Pages