ដោយមានគោលការណ៍ពីសំណាក់ឯកឧត្តម
គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៦នេះ
កម្លាំងមន្ត្រីជំនាញ នៃមន្ទីររ៉ែនិងឋាមពលខេត្តព្រះវិហារដែលដឹកនាំដោយលោក ស៊ុន ចន្ទ័រក្សា
ប្រធានមន្ទីររ៉ែថាមពលខេត្តសហការជាមួយ និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ដឹកនាំ
ដោយលោកវរៈសេនីយ៍ទោ សេក សុភ័ក្ត្រ ប្រធានមន្ទីរស្រាវជ្រាវព័ត៏មានសន្តិសុខ បូកជាមួយនិងអាជ្ញាធរ
មូលដ្ឋាន និងក្រោមកិច្ចសម្របសម្រួលដោយផ្ទាល់ របស់លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូង
ខេត្តព្រះវិហារ ផងនោះបានបើកប្រតិបត្តិការចុះបង្ក្រាបទៅលើទីតាំងរុករករ៉ែបែបអនាធិបតេយ្យគ្មានច្បាប់
អនុញាត១កន្លែង នៅឯចំនុចភ្នំលុង ដែលឋិតក្នុងភូមិសាស្ត្រ ភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។
លោក ស៊ុន ច័ន្ទរក្សា ប្រធានមន្ទីរ៉ែថាមពលខេត្តព្រះវិហារ
បានបញ្ជាក់មកកាន់អង្គភាពទូរទស្សន៏កែវភ្នែក យើងដោយផ្ទាល់តាមប្រព័ន្ធសង្គមតេលេក្រាម នៅមុនម៉ោងផ្សាយនេះ
ថាទីតាំងរុករករ៉ែអនាធិបតេយ្យដែល កម្លាំងមន្ត្រីជំនាញធ្វើកាបង្ក្រាបខាងលើគឺជា របស់មេឈ្មួញម្នាក់ដែលមានឈ្មោះ
មាស មានវ័យ៤៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន រស់នៅភូមឃុំស្រុកនិងខេត្តខាងលើ ។
លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តបានបញ្ជាក់បន្ថែមទៀតថា
ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិកាបង្ក្រាបទីតាំង១ កន្លែងខាងលើកម្លាំងសមត្ថកិច្ចបានដក់ហូតវត្ថុតាំងមួយចំនួនដែលក្នុងរួមមាន
។ ទី ១អេស្កាវ៉ាទ័រម៉ាក HYUNDAI. 220Lc ពណ៏ចំនួន១គ្រឿង បច្ចុប្បន្នទៅរក្សាទុកនៅឯទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះវិហារថ្មី
។
និងទី២ទុយោទឹកពណ៏លឿងចំនួន២ដុំធំ ទី៣.ធុងសាំងចំនួន៥ ទី៤.តង់ប្រករោងចំនួន២
ទី.៥.ម៉ាស៊ីនបូមទឹក ចំនួន២គ្រឿង ទី.៦.ទរទឹកចំនួន២ ទី.៧.កាមេរាសុវត្ថិភាពចំនួន១គ្រឿងផងដែរ
លោកបានបន្តទៀតថា នូវរាល់វត្ថុតាងដែលដកហូតទាំងប៉ុន្មានត្រូវបានយកទៅរក្សាទុក្ខជាបណ្តោះអាសន្ននៅ
ក្នុងក្រុមហ៊ុន.DeIcom.ដោយលែកម្ចាស់ទីតាំងខាងលើ គឺតម្រូវឲ្យរូបគាត់ធ្វើកិច្ចសន្យា និងអបរំណែនាំតាមនិតិវិធី
ច្បាប់ជំនាញ របស់មន្ទីររ៉ែ និងថាមពល ៕



No comments:
Post a Comment