គ្រោះធម្មជាតិមួយដែលបង្កឡើងដោយភ្លៀងលាយឡំជាមួយនិងខ្យល់កន្ត្រាក់ បានវាយប្រហារមកលើភូមិសាស្ត្រ នៃឃុំ១ នៅក្នុងស្រុកគូលេន បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នងផ្ទះ របើកដំបូលនិងបុរស់២នាក់រងរបួស ។
ហេតុការណ៏ដ៏ព្រឺព្រួច១នេះ គឺបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា១ និង៣០នាទីរសៀល
នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅលើភូមិសាស្ត្រឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ ។
លោកវរៈសេនីយ៍ទោ ឈឿន សំណាំ អធិការនគរបាលស្រុកគូលេន បានបញ្ជាក់ប្រាប់តាមប្រព័ន្ធសង្គមតេលេ
ក្រាម នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះថា ផលប៉ះពាល់ដែលបង្កឡើងពីឧប្បទ្ទវហេតុខ្យល់កន្ត្រាក់១
នេះ គឺបានធ្វើឲ្យផ្ទះប្រជាពលរដ្ឋនៅចំនុចសំបុកចាប ស្ថិតក្នុងភូមិសាស្ត្រ ភូមិ ស្រយង់ ឃុំស្រយង់ ស្រុកគូលេន ចំនួន១២ខ្នងផ្ទះ របើកដំបូល ដែលក្នុងនោះរួមមាន ៖
ទី១.ផ្ទះរបស់ឈ្មោះ ស៊ឺន
សំ អាយុ៤៩ ឆ្នាំ មុខរបរជាកសិករ ស្នាក់នៅភូមិស្រយង់ត្បូង ឃុំស្រយង់
ផ្ទះទំហុំ ៥ ម៉ែត្រ x ៧ម៉ែត្រ សង់អំពើឈើប្រកសង្ក័សីរបើកដំបូលទាំងស្រុង ។ ទី២.ផ្ទះរបស់ឈ្មោះ ម៉ក រ៉ា ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ស្រុកកើតហេតុ
ផ្ទះទំហុំ៤ x ៥ម៉ែត្រ សង់អំពើឈើ ប្រកសង្ក័សី របើកដំបូល ទាំងស្រុង ទី.៣ផ្ទះរបស់ឈ្មោះ ផៃ ពេជ្រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិស្រយង់ត្បូង
ឃុំ ស្រយង់ ផ្ទះទំហុំ៥ម៉ែត្រ × ៥ម៉ែត្រ
សង់ពីឈើប្រក់ស័ង្កសីខូចខាត របើកដំបូលទាំងស្រុង
។ ទី៤.ផ្ទះឈ្មោះ ជិន រតនា ភេទប្រុស
អាយុ៤២ឆ្នាំ មុខរបរកសិករ នៅភូមិស្រយង់ត្បូង
ផ្ទះទំហុំ ៨ម៉ែត្រ ×៩ ម៉ែត្រ សង់ពីឈើប្រក់
ស័ង្កសី របើកដំបូលសំយ៉ាបទាំងស្រុង ។ ទី៥ផ្ទះឈ្មោះ ផៃ ឃ្លី ភេទប្រុស អាយុ៤៥ឆ្នាំ
មុខរបរកសិករ នៅភូមិ ស្រយង់ត្បូង ផ្ទះទំហំ ៤ម៉ែត្រ ×
៥ ម៉ែត្រសង់ពីឈើប្រក់ស័ង្កសី
របើកដំបូលមួយជំហៀង ។ ទី៦ផ្ទះឈ្មោះ ពក ណេង ភេទប្រុស
អាយុ៣៦ ឆ្នាំមុខរបរ កសិករនៅ ភូមិស្រយ៉ង់ត្បូង ខូចខាតឃ្លាំងស្តុកដំឡូងមីទំហំ២៥ × ៤៥ សង់ពីឈើប្រក់ស័ង្កសី របើកដំបូលមួយចំហៀង ។ ទី៧ផ្ទះរបស់ឈ្មោះ ទឿន ទូច ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរ កសិករ
នៅភូមិស្រយង់ត្បូង ផ្ទះទំហំ៥ ម៉ែត្រ ×៦ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី របើកដំបូលមួយចំហៀង ។ ទី៨ ផ្ទះរបស់ឈ្មោះ ជួប ខន ភេទប្រុស
អាយុ៣២ឆ្នាំ មុខរបរ កសិករនៅភូមិស្រយង់ត្បូង ទំហំផ្ទះខូចខាត ៥ ម៉ែត្រ ×៦ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី របើកដំបូលស័ង្កសី ៣សន្លឹក ។ ទី៩ ផ្ទះរបស់ឈ្មោះ នាង រីតា ភេទស្រីអាយុ ៥៩ ឆ្នាំ មុខរបរ កសិករ នៅភូមិស្រយង់ត្បូង ទំហំផ្ទះខូចខាត
៦ម៉ែត្រ ×៧ម៉ែត្រ
សង់អំពីឈើប្រក់ស័ង្កិសី របើក ដំបូលមួយចំហៀង ។ ទី១០ ផ្ទះរបស់ឈ្មោះ ខេង ទីន ហៅ
នី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិស្រយង់ត្បូង ។ ទំហំផ្ទះខូចខាត ៧ម៉ែត្រ ×៨ ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ដួលរលំថែមទាំងសង្កត់ម៉ូតូចំនួន ១គ្រឿង
និងខូចដំបូលត្រាក់ទ័រ១គ្រឿងផងដែរ ។ ទី១១ ផ្ទះឈ្មោះ ខៃ រិទ្ធី
ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិស្រយង់ត្បូង ខូចខាតផ្ទះទំហំ ៥ម៉ែត្រ ×៦ម៉ែត្រ ដែលសង់អំពីឈើប្រក់ស័ង្កសី ខូចខាតរលំទាំងស្រុង ។
លោកអធិការបានបញ្ជាក់បន្ថែមទៀតថា
នៅក្នុងករណីខាងលើនេះគឺប្រជាពលរដ្ឋចំនួន២នាក់បានរងរបួស ស្រាល ទីគឺ១ ឈ្មោះ ខេង ទីន ហៅ នី ភេទប្រុសអាយុ ៥៣ ឆ្នាំមុខរបរកសិករ
ត្រូវក្បាល(រងរបួសស្រាល)។
ទី២ ឈ្មោះ ខៃ រិទ្ធី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរប រកសិករ រងរបួសរលាត់ឆ្អឹងខ្នង ត្រូវបានក្រុមគ្រួសារនឹងសាច់
ញាតិបញ្ជូនទៅសម្រាកព្យាបាលនៅឯមណ្ឌលសុខភាពកោះកេរ្តិ៍)ហើយ ៕






No comments:
Post a Comment