នៅថ្ងៃនេះថ្ងៃទី៣០
ខែឧសភា ឆ្នាំ២០២៦ នៅលើផេកផ្លូវការរបស់លោក ហួន ច័ន្ទថុន បានបង្ហោះសំណេដែល
មានខ្លឹមសារថា តាមរយៈបណ្តាញទំនាក់ទំនងគ្របតេលេក្រាម របស់ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សា
ពិគ្រោះ និងផ្តល់យោបល់ ដែលបានចែករំលែកជូនដំណឹងថា លេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សាពិគ្រោះ
និងផ្តល់ យោបល់ មានកិច្ចប្រជុំធ្វើបទបង្ហាញ
និងពិភាក្សា ក្នុងក្របខ័ណ្ឌ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដឹកនាំប្រជុំ
ដោយលោកជំទាវ ហ៊ាង ដាលីន ប្រធានប្តូរវេនប្រចាំខែមិថុនា
ជាមួយ គណៈប្រតិភូក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ជា
វ៉ាន់ដេត ដែលនឹងប្រព្រឹត្តទៅ នាព្រឹកថ្ងៃអង្គារ ៩រោច ខែ ជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៨ :៣០ នាទី នៅទីស្តីការ
នាយករដ្ឋមន្ត្រី (វិមានសន្តិភាព) តាម កម្មវិធី ដូចតទៅ ។
ខ្លឹមសារសំណេបន្តថា ជំនួបនៅពេលខាងមុខនេះ
គឺមានសារៈសំខាន់ជាខ្លាំងដែលបណ្តាអ្នកនយោបាយជាច្រើន ចង់បានចង់យល់ សង្ឃឹមថាអាចនឹងទទួលបានព័ត៌មានល្អៗ
និងជាគន្លឹៈដ៏មានសារៈប្រយោជន៍ដល់សង្គមជាតិ និង ប្រជាជន នាពេលអនាគត ពីព្រោះថាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម
គឺនៅមិនទាន់មានស្ថាប័នទទួល ខុសត្រូវឲ្យច្បាស់លាស់នៅឡើយ ។ រាល់កំហុសទាំងអស់ដែលអ្នកលេងបណ្តាញសង្គមបង្កឡើង មហាជនតែងរិៈ
គន់ចោទប្រកាន់លើ រាជរដ្ឋាភិបាលថា គ្មានប្រសិទ្ធិភាពទប់ស្កាត់ គ្មានស្ថាប័នក្រសួងណាឲ្យទទួលខុសត្រូវឲ្យបាន
ច្បាស់លាស់ ដោយមានការឡាយវីឌីអូរ ប្រើភាសារអក្រមសីលធម៌ជេប្រមាទគ្នា លើសពីនេះក៏មានបុគ្គលមួយ ចំនួនប្រើប្រាសបណ្តាញទំនាក់ទំនងសង្គម
ញុះញង់បំពុលសង្គមផងដែរ ។
សំណេលោក ហួន
ច័ន្ទថុន បន្តថា ក្នុងនាមជាអ្នកនយោបាយមួយរូប ខ្ញុំសង្ឃឹមថាជំនួបនៅថ្ងៃទី០៩ ខែមិថុនា ជាឧិកាសសម្រាប់អ្នកនយោបាយធ្វើការសិក្សាស្វែងរកធាតុចូលល្អៗដើម្បីកែលំអរសង្គមឲ្យកាន់តែរឹងមាំជាងមុន
៕




No comments:
Post a Comment