មួយរយះចុងក្រោយចាប់ពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ មជ្ឈដ្ឋានទូទៅក្នុងភូមិសាស្ត្រខេត្តក្រ ចេះ បានបង្ហាញអំពីការព្រួយបារម្ភ អំពីភាពវិនាសកម្មព្រៃឈើតាមរយៈការរីករាលដាលនៃកំណើនជំនួញធ្យូង កើនឡើងយ៉ាងគំហ៊ុកក្នុងភូមិសាស្ត្រខេត្តក្រចេះ ។
ជាក់ស្តែងនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ សកម្មភាពថ្មីលើទី ដីចាស់ច្រក១០៥ ឃុំកន្ទួត ស្រុកចិត្របុរី ខេត្ត ក្រចេះ ក្រោមការគ្រប់គ្រងនិងទទួលខុសត្រូវ របស់នាយសង្កាត់ រដ្ឋបាលព្រៃឈើកន្ទូត លោក ឃ្លាំង ណាណារ័ត្ន
តាមការសង្កេតឃើញជាក់ស្តែងឡានដឹកធ្យូង កំពុងធ្វើសកម្មភាពយ៉ាងរលូន អាជ្ញារធរពាក់ព័ន្ធស្ងាត់ស្ងៀមយ៉ាង ចម្លែក ពិសេសគឺលោកនាយសង្កាត់ កន្ទូតតែម្តង ។
កន្លងមក ច្រកមួយនេះធ្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះក្នុងខេត្តក្រចេះ ធ្វើការណែរនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ រាល់ការកាប់រុករានទន្ទ្រានព្រៃឈើយកធ្វើអុសដុតធ្យូង កំណត់អោយម្ចាស់ទីតាំងឡដុតធ្យូងទាំងអស់ក្នុងតំបន់ នោះ វាយកំទេចឡធ្យូងដោយខ្លួនឯង ។
លោក ឃ្លាំង ណារ័ត្ថ ធ្លាប់បានឆ្លើយតបជាមួយភ្នាក់ងារអង្កភាពកែវភ្នែក យើងក៏ដូចជាអង្កភាពសារព័ត៍មាន នាៗក្នុងស្រុកថា ពាក់ព័ន្ធករណីឡដុតធ្យូងនេះ ជំនាញពាក់ព័ន្ធសម្រេចបិតទាំងស្រុងមិនអោយមានឡដុតធ្យូង ក្នុងមូលដ្ថានខេត្តក្រចេះ ដោយចាប់ផ្តើមអនុវត្តន៍ពីដើមខែឧសភា ឆ្នាំ២០២៦ ជាកំហិត ជាលទ្ធផលពាក់ កណ្តាលខែឧសភា ឃើញថា មានការបង្ក្រាបទ្រង់ទ្រាយធំក្នុងភូមិសាស្ត្រខេត្តក្រចេះមែន ។
តែសកម្មភាពទាំងនេះហាក់បានត្រឹមមួយចំអិនកំពិសតែប៉ុណ្ណោះ ក្នុងរូបភាពឈ្មួញក្នុងតំបន់ច្រក១០៥សម្រុក ដឹកធ្យូងយ៉ាងរលូននេះបានបង្ហាញអំពីភាពកំសោយនិងមិនទទួលខុសត្រូវរបស់ លោក ឃ្លាំង ណារ័ត្ថ ក្នុងនាម លោកជាមន្ត្រីជំនាញនិយាយជារួម តែម្តងជន្មាញពាក់ព័ន្ធវិស័យព្រៃឈើខេត្តក្រចេះ កំពុងបង្ហាញអំពីភាពទន់ ខ្យោយតែម្តង ។
រិះគន់ក្នុងន័យស្ថាបនា ហើយក៍សង្ឃឹមថាជំនាញពាក់ព័ន្ធលោក បកស្រាយ ដោយផ្អែកលើភាពត្រឹមត្រូវផងចុះ ៕




No comments:
Post a Comment