កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ឯកឧត្តម ឈរ រតនៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសៀមប៉ាង បានឧបត្ថម្ភសម្លៀកបំពាក់ សម្ភារៈប្រើ ប្រាស់ និងសូឡាបំភ្លឺ ដល់ពលរដ្ឋជនជាតិដើមភាគតិច កាវ៉ែតអំណោយទាំងនេះធ្វើឡើង តាមរយៈក្រុមការងារ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនោះផ្តល់អាទិភាពជូនបងប្អូន ជនជាតិដើមភាតិចកាវ៉ែត ដែលរស់នៅដាច់ស្រយាលពីទីប្រជុំជន ។
ស្នាមញញឹមនិងអំណរសាទររបស់បងប្អូនយើងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត
ចំពោះឯកឧត្តម សប្បុរសធម៌ បានផ្តល់ជំនួយនេះ និងបាននាំមកនូវភាពកក់ក្តៅ
សេចក្តីត្រេកអរ ទោះបីជាអំណោយពេលមិន អាចបំពេញគ្រប់តាមតម្រូវការ របស់បងប្អូនក្តី
ក៍អាចជួយសម្រាលបន្ទុកការលំបាកបានមួយកម្រិតផងដែរ ដល់ កុមារចាស់ជរា ក៏ដូចជាគ្រួសារដែលមានជីវភាពខ្វះខាតទីទាល់ក្រនៅក្នុងតំបន់ដាច់ស្រយាលមួយនះ
សកម្មភាព នេះក៍បានបង្ហាញអំពីការយកចិត្តទុកដាក់ឈឺឆ្អាលមិនប្រកាន់ ពូជសាសន៍
រើសអើងជាតិសាសន៍ នេះបញ្ជាក់
អោយឃើញអំពីគុណតម្លៃក្នុងនាមជាមន្ត្រី គិតគូសុខទុក្ខរាស្រ្តប្រកបព្រហ្មវិហារធម៌ ពលរដ្ឋដែលបានទទួល
អំណោយនៅពេលនោះស្ថិតក្នុងឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ក្នុងឱកាសនេះ តាមរយៈក្រុមការងារ នៃមន្ទីបរិស្ថានខេត្តស្ទឹងត្រែង
ពលរដ្ឋទាំងអស់ក្នុងតំបន់សូមគោរពជូនពរ ឯកឧត្តមប្រធានឱ្យមានសុខភាពល្អបរិបូរណ៍
កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារៈ កិច្ច ដើម្បីបន្តដឹកនាំនិងជួយជ្រោមជ្រែងដល់សហគមន៍ក្រីក្រជាបន្តទៀត
សូមឯកឧត្តម និងក្រុមគ្រួសារ ជួប ប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ
៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ
ដោយសេចក្តីគោរព!
ពីយើងខ្ញុំទាំងអស់គ្នា ៕




No comments:
Post a Comment