ឆ្លើយតបទៅនិងបទបញ្ជាដ៏ម៉ឺងម៉ាត់
របស់លោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ក៏ដូចជាលោកប្រធានតំបន់
ការពារធម្មជាតិភូមិសាស្ត្រខេត្តព្រះវិហារផងនោះ ។ ជាក់ស្តែងនាយប់ថ្ងៃទី១ ខែមិថុនា
ឆ្នាំ២០២៦កន្លងទៅថ្មីៗ នេះ កម្លាំងមន្ត្រីឧទ្យានុរ័ក្សស្នាក់ការតាកឹងចំនួន៣នាក់
សហការជាមួយនិងកម្លាំងឧទ្យានុរ័ក្សស្នាក់ការថ្នាល
ក៏ដូចជាកម្លាំងមន្ត្រីឧទ្យានុរ័ក្សស្នាក់ការអន្ទិល សរុបចំនួន៦នាក់
ដោយបានចុះល្បាតនិងឆ្មក់បង្ក្រាបគ្រឿងចក្រ ប្រភេទត្រាក់ទ័រ ចំនួន១គ្រឿង
ម៉ាកគូប៊ូតាស៊េរី 88 00 ដែលក្រុមជនទុច្ចរិតបាននិងកំពុងធ្វើសកម្មភាពឈូសឆាយ
ដីព្រៃក្នុងតំបន់អភិរក្សព្រៃព្រះរការ ដែលជាដីព្រៃការពារដោយព្រះរាជ្យក្រឹត្យ
និងគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តព្រះវិហារ នៅចំនុចព្រៃក្រឡាញ់ ត្រង់និយាមការលេខ ៤៦ ៨៣ ២៧ នឹង១៥
៩៤ ៣០៨ ដែលស្ថិតក្នុង
ភូមិសាស្ត្រភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
បើតាមការបញ្ជាក់ពីលោក មាស ញឹម
អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងជាប្រធានតំបន់ការពារធម្ម
ជាតិភូមិសាស្ត្រខេត្តព្រះវិហារ បានឲ្យដឹងថា
ទំហំដីដែលក្រុមជនសង្ស័យឈូសឆាយរំលោភកាន់កាប់ក្នុងតំបន់ ការពារនៅចំនុចខាងលើ
គឺមានទំហុំ ១.៩៥ ហិចតា ។
លោកអនុប្រធានមន្ទីរបានបញ្ជាក់បន្ថែមទៀតថា ក្រោយការឃាត់គ្រឿងចក្រខាងលើមន្ត្រី របស់លោកតម្រូវឲ្យ
ជនសង្ស័យដែលជាម្ចាស់គ្រឿងចក្រ ជួយបើកបរមកកាន់ទីស្នាក់ការតាកឹង
តែដោយសារចំងាយផ្លូវឆ្ងាយនិងមាន ស្ថានភាពលំបាក និងមួយវិញទៀតយប់ជ្រៅផងនោះ
មន្ត្រីរបស់លោកក៍សម្រេចចិត្តនាំគ្នីគ្នា ដែលជាកម្លាំងមន្ត្រី
ឧទ្យានុរ័ក្សរួមជាមួយនិងជនសង្ស័យដែលជាម្ចាស់ត្រាក់ទ័រ
ក៏សម្រាកនៅពាក់កណ្តាលព្រៃតាមកផ្លូវ១យប់សិនទៅ
លោកថា លុះព្រឹកថ្ងៃទី២
ខែឆ្នាំដដែលស្រាប់តែមានលេចមុខបក្ខពួកបងប្អូនរបស់ជនសង្ស័យដែលជាម្ចាស់
ត្រាក់ទ័រខាងលើ
ប្រមាណជា៧នាក់បាននាំគ្នាចូលទៅអន្តរាគមន៏ក្នុងគោលបំណងរំដោះយកគ្រឿងចក្រខាងលើ ពីមន្ត្រីរបស់លោកវិញ
តែដោយមានការពន្យល់ណែនាំពីមន្ត្រីរបស់លោក
បក្ខពួករបស់គេទាំងនោះក៏បានស្រុះ ស្រួលវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនផងដែរ ។
ជាមួយគ្នានេះជនសង្ស័យដែលជាម្ចាស់ត្រាក់ទ័រ
ព្រោះតែឃើញសភាពការណ៏ដូចជាមិនស្រួល ដោយខ្លួនគិតថា
មិននៅយក(ក)(ល)លេងជាមួយនិងអន្ទាក់របស់មន្ត្រីឧទ្យានុរក្សនោះទេ
ភ្លាមក៏សម្រេចចិត្តដោះស្បែកជើងរត់
បាតជើងសព្រាតចូលទៅក្នុងព្រៃចំការដំឡូងទាំងព្រឹកព្រលឹមសន្សើមទទឹកខ្លួនជោគ ដូចមាន់ឆ្កែដេញទាំងភ័យ
លោះព្រលឹងភ្នែកនៅលើចិញ្ចើមតែម្តង យ៉ាងណាក៏ដោយភាពអំណត់អត់ធន់របស់មន្ត្រីឧទ្យានុរ័ក្សស្នាក់ការ
ទាំង៣ បានតស៊ូប្រឹងប្រែងដើម្បីបញ្ជូនវត្ថុតាងដែលជាត្រាក់ទ័រខាងលើបានមកដល់ស្នាក់ការតាកឹងរក្សាទុក
បណ្តោះអាសន្ន បំពេញបែបបទ ចាត់ការតាមនិតិវិធីច្បាប់ ៕




No comments:
Post a Comment