ត្រឡប់មកពីដកផ្សិតនៅឯព្រៃវិញ ស្ត្រីវ័យជាង៥០ឆ្នាំម្នាក់ ស្រែកដង្ហោយយំបោកខ្លួននៅលើព្រះធរណី ព្រោះតែ ភាពស្តាយស្រណោះនូវទ្រព្យសម្បត្តិនិងផ្ទះសំបែងរបស់ខ្លួនដែលត្រូវអគ្គីភ័យលេបត្របាក់អស់គ្មានសល់ត្រឹមតែ១ចំអិនកំពឹស - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

ត្រឡប់មកពីដកផ្សិតនៅឯព្រៃវិញ ស្ត្រីវ័យជាង៥០ឆ្នាំម្នាក់ ស្រែកដង្ហោយយំបោកខ្លួននៅលើព្រះធរណី ព្រោះតែ ភាពស្តាយស្រណោះនូវទ្រព្យសម្បត្តិនិងផ្ទះសំបែងរបស់ខ្លួនដែលត្រូវអគ្គីភ័យលេបត្របាក់អស់គ្មានសល់ត្រឹមតែ១ចំអិនកំពឹស

 


ស្ត្រីវ័យជាង៥០ឆ្នាំម្នាក់បានស្រែកដង្ហោយយំបោកខ្លួននៅលើព្រះធរណីដូចសត្វអកព្រាត់ទ្រនំ រន្ធត់ចិត្តឥតមានអ្វី ប្រៀបបាននោះនៅពេលឃើញផ្ទះព្រមទាំងទ្រព្យសម្បត្តិរបស់ខ្លួនដែលមានទាំងប៉ុន្មានតែត្រូវបានអគ្គីភ័យលេបត្របាក់អស់គ្មានសល់ត្រឹមតែ១ចំអិនកំពឹសតែប៉ុណ្ណោះ  ខណៈដែលខ្លួនត្រឡប់មកពីដកផ្សិតនៅក្នុងព្រៃវិញ ។

ហេតុការណ៏ដែលបង្កឲ្យមានកាភ្ញាក់ផ្អើលមួយនេះ គឺបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា២នឹង២០នាទី រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅចំនុចភូមិកោងយោង  ឃុំយាង  ស្រុកជាំក្សាន្ត  ខេត្តព្រះវិហារ ។

បើតាមការបញ្ជាក់ពីលោកអនុសេនីយ៍ឯក យូ សារ៉ាត់  នាយប៉ុស្តិ៍ ស្តីទី រដ្ឋបាលឃុំយាង  បានអោយអង្គភាពយើង ដឹងនៅមុនម៉ោងផ្សាយនេះថា ហេតុដែលបណ្តាលឲ្យមានករណីគ្រោះអគ្គីភ័យកើតមានឡើងនេះ គឺបណ្តាលមក ពីទុស្សេខ្សែរភ្លើង ។

លោកនាយបុស្តិ៍ ស្តីទី បានបញ្ជាក់បន្ថែមទៀតថា ទំហុំទ្រព្យសម្បត្តិដែលខូចខាតទាំងស្រុងដែលបង្កឡើង  ដោយ គ្រោះអគ្គីភ័យខាងលើរួមមាន ។ ផ្ទះ១ខ្នងទំហុំ៨ម៉ែត្រគុណ៩ម៉ែត្រសងអំពីឈើប្រក់សង្ក័សីឆេះអស់ទាំងស្រុង
សម្ភារះរួមមានគោយន្តកន្ត្រៃ១គ្រឿង  ម៉ាស៊ីនកាត់ដំឡូងមីចំនួន២គ្រឿង  លុយខ្មែរ២លាន៥០ម៉ឺនរៀល មាស៥ជី
អាគុយ៤  ម៉ាស៊ីនបាញ់ថ្នាំ១គ្រឿង  សំបុត្របញ្ជាក់កំណើតអត្តសញ្ញណប័ណ្ណ  សម្លៀកបំពាក់ខោអាវ ឆ្នាំងចាន កាំបិត ពូថៅ ស្លាបព្រាបាយ និយាយជារួមទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មាន គឺត្រូវបានអគ្គីភ័យលេបត្របាក់អស់ ទាំងស្រុងតែម្តង ។


សូមបញ្ជាក់ផងដែរថា ក្នុងឧប្បទ្ទវហេតុគ្រោះអគ្គីភ័យឆេះ ផ្ទះប្រជាពលរដ្ឋខាងលើនេះយោងតាមប្រភពពីកន្លែង កើតហេតុ គឺមិនមានរថយន្តពន្លត់អគ្គីភ័យ របស់អង្គភាពឬស្ថាប័ន ណាមួយចុះជួយពន្លត់ឬអន្តរាគមន៏បាននោះ ទេ  ពីព្រោះតំបន់នោះជាតំបន១ដាច់ស្រយ៉ាលពិបាកក្នុងកាជួយអន្តរាគមន៏ ។

ភាពសោកសង្រែងដែលបានកើតឡើងតែមួយពប្រិចភ្នែកនេះបានធ្វើអោយក្រុមគ្រួសារស្ត្រីដែលជាជនរងគ្រោះឈ្មោះ សិប ថា ដែលត្រូវជាប្រពន្ធនិងបុរសដែលមានឈ្មោះ លេង ស៊ីន  ដែលមានកូនតូចធំប្រុសស្រីនៅក្នុង បន្ទុករហូតដល់ទៅ១០នាក់ មានវិប្បដិសារី មិនខុសអ្វីទៅនិងសុភាសិតខ្មែរ១ឃ្លា ដែលពោលទុកមកមិនខុស នោះឡើយថា ស៊ូស្លាប់បាកុំឲ្យតែស្លាប់មេ  លិចទូកកណ្តាលទន្លេកុំឲ្យតែភ្លើងឆេះផ្ទះ ។

ការដែលអស់ទីជម្រកសល់តែសម្លៀកបំពាក់ម្នាក់ៗ តែមួយចង្កេះជាប់និងខ្លួនបែបនេះហើយបានបង្ខំចិត្តឲ្យស្ត្រី ដែលត្រូវជាម្តាយបុរសដែលត្រូវជាឪពុក របស់កុមារភាពទាំង១០នាក់ខាងលើហ៊ានលើកម្រាមដៃ១០ សំពះស្នើ សុំជំនួយពី សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧញ្ញា អ្នកឧកញ្ញា សប្បុរសជន ក្នុងនិងក្រៅប្រទេស មេត្តា ជួយដល់ក្រុមគ្រួសារពួកគាត់ដែលជាជនរងគ្រោះដោយក្តីករុណាទិគុណផងទាន ៕





No comments:

Post a Comment

>

Pages