អភិបាលខេត្តស្ទឹងត្រែងបានអំពាវនាវជាថ្មីម្ដងទៀតដល់ជនខិលខូចមួយចំនួនតូចដែលនៅបន្តប្រព្រឹត្តបទល្មើសនេសាទសូមឱ្យឈប់ជាបន្ទាន់ដើម្បីរួចផុតពីទណ្ឌកម្មផ្លូវច្បាប់! - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

អភិបាលខេត្តស្ទឹងត្រែងបានអំពាវនាវជាថ្មីម្ដងទៀតដល់ជនខិលខូចមួយចំនួនតូចដែលនៅបន្តប្រព្រឹត្តបទល្មើសនេសាទសូមឱ្យឈប់ជាបន្ទាន់ដើម្បីរួចផុតពីទណ្ឌកម្មផ្លូវច្បាប់!

 


កាលពីរសៀលថ្ងៃទី១១  ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ  ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រ ធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត  បានអញ្ជើញដឹកនាំក្រុមការងារ អមដំណើរដោយឯកឧត្តមអភិ បាលរងខេត្ត កងកម្លាំងទាំងបីប្រភេទ រួមនិងអភិបាលក្រុង.ស្រុកនិងមន្ទីរអង្គភាពពាក់ព័ន្ធ បានចុះសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូនឆ្មាំទន្លេអភិរក្សសត្វផ្សោត .ក្រុមអភិរក្សត្រីមេពូជ និងគណៈកម្មការសហ គមន៍នេសាទ នៅឃុំស្រែក្រសាំង នៃស្រុកសៀមបូក ខេត្តស្ទឹងត្រែង  

ក្នុងពិធីសំណេះសំណាលនោះផងដែរ  លោក ទុំ នីរ៉ូ  ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត បាន មានប្រសាសន៍ថា៖ ការអភិរក្សសត្វផ្សោតទឹកសាប គឺបានប្រកបទៅដោយប្រសិទ្ធិភាពខ្ពស់ ដោយកាលពី ឆ្នាំ២០២៥ ពុំមានសត្វផ្សោតស្លាប់មួយក្បាលទេ ក្នុងនោះថែមទាំងកើតបានពីរក្បាលបន្ថែមទៀតផងដែរ ។

លោកប្រធានមន្ទីរកសិកម្មបានបន្តថា៖ បច្ចុប្បន្ននេះសត្វផ្សោតនៅខេត្តស្ទឹងត្រែង មានចំនួនចន្លោះប្រមាណ ពី២៨ ទៅ៣២ក្បាល ដែលបាននឹងកំពុងរស់នៅក្នុងអន្លង់ទាំងបីនៅស្រុកសៀមបូក។  ក្នុងនោះរួមមានៈ អន្លង់ត្បូងខ្លា អន្លង់កោះសន្ទក់ និងអន្លង់កោះកូនសត្វ  

រួមជាមួយគ្នានោះផងដែរ ឯកឧត្តមអភិបាលខេត្តក៏បានមានប្រសាសន៍សំណេះសំណាល និងថែមទាំងបាន បញ្ជាក់សារជាថ្មីដល់ក្រុមឆ្មាំទន្លេ និងក្រុមសហគមន៍អភិរក្សត្រីមេពូជថា. រដ្ឋបាលខេត្តនិងមន្ទីរក្រុង. ស្រុក កងកម្លាំងប្រដាប់អាវុធដែលពាក់ព័ន្ធ នឹងបន្តគាំទ្រពេញទំហឹងចំពោះបេសកកម្ម ដើម្បីអភិរក្សថែរក្សានូវធន ធានជលផល របស់យើងទាំងអស់គ្នានេះឱ្យឋិតឋេរគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ ។

សារជាថ្មីម្ដងទៀត ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវផងដែរដល់ជនខិលខូចមួយចំនួនតូច ដែលបាន នឹងកំពុងតែប្រព្រឹត្តអំពើល្មើសច្បាប់ ដូចជាឆក់ត្រីជាដើមនេះ គឺសុំឱ្យឈប់ជាបន្ទាន់ដើម្បីរួចផុតពីទណ្ឌកម្ម ផ្លូវច្បាប់ ហើយចំពោះករណីនៅតែបន្តប្រព្រឹត្ត នោះសមត្ថកិច្ចជំនាញ នឹងបន្តបង្ក្រាបដោយគ្មានការលើក
លែងឡើយ  

សូមបញ្ជាក់ផងដែរថា៖ ក្នុងពិធីសំណេះសំណាលនេះឯកឧត្តមអភិបាលខេត្តក៏បានពាំនាំនូវសំភារៈមួយចំ
នួនដើម្បីផ្ដល់ជូនដល់កម្លាំងអភិរក្សក្នុងការល្បាត រួមមានៈ គ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន ដើម្បី បន្តបេសកកម្មនេះឱ្យបានជោគជ័យ  





 

No comments:

Post a Comment

>

Pages