នៅព្រឹកនេះ ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦
រដ្ឋសភា នៃកម្ពុជា បានសម្រេចអនុម័តជាផ្លូវការលើសេច ក្តីព្រាងច្បាប់ ស្តីពី កាតព្វកិច្ចយោធា
ដោយទទួលបានសំឡេងគាំទ្រទាំងស្រុង ពោលគឺគាំទ្រ
១១៤ លើ១១៤ សំឡេង ។
នៅក្រោយការសម្រេចអនុម័តសេចក្តីព្រាងច្បាប់នេះរួច
នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាជាតិ ពិភាក្សា និងអនុម័ត បន្ត ។ សេចក្តីព្រាងច្បាប់ស្តីពី
«កាតព្វកិច្ចយោធា»
មាន៨ជំពូក និង ២០មាត្រា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួន
ដោយកែសម្រួលរយៈពេល ១៨ខែ កែទៅរយៈពេល២៤ ខែវិញ ។
គួរបញ្ជាក់ថា ការអនុវត្តមួយនេះ គឺដូចគ្នាទៅនឹងតាមបណ្តាប្រទេសជាច្រើនផងដែរ
ហើយប្រជាពលរដ្ឋខ្មែរ ទាំង២ភេទ មានអាយុ
១៨ឆ្នាំដល់ ២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា។
ហើយការបំពេញនេះទៀត សោតសម្រាប់ស្ត្រីវិញ
គឺផ្អែកទៅតាមការស្ម័គ្រចិត្តរបស់ខ្លួន ។ ក្នុងនោះតាមផែនការសេចក្តីព្រាងច្បាប់
ស្តីពី «កាតព្វកិច្ចយោធា»
នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៦នេះ ហើយការចុះឈ្មោះនឹងចាប់ពីយុវជនមានអាយុ ១៧ឆ្នាំ
ចំពោះអ្នកមិនជាប់កាតព្វកិច្ចយោធាមាន ព្រះសង្ឃ បុព្វជិតសាសនា ផ្សេងៗ ។
ប្រជាពលរដ្ឋមានទេពកោសល្យពិសេស (អ្នកប្រាជ្ញ )
ប្រជាជាពលរដ្ឋមិនមានកាយសម្បទាគ្រប់គ្រាន់។
រាជរដ្ឋាភិបាលកម្ពុជា
យល់ថាការកែសម្រួលច្បាប់ថ្មីនេះ នឹងងាយស្រួលក្នុងការរើសកងទ័ព ដែលអាចជ្រើស រើសចេញពីអ្នកដែលចូលទៅបំពេញកាតព្វកិច្ចយោធា។
ចំណែកអ្នកមិនត្រូវបានជ្រើសរើស ក៏អាចចូលទៅ ក្នុងសង្គម
ដែលយ៉ាងហោចណាស់ក៏គាត់ជាមនុស្សដែលបានអប់រំ បណ្តុះបណ្តាល មានវិន័យ ហើយបើសិន ជាពលរដ្ឋមិនបានបណ្តុះបណ្តាលតាមរយៈការបំពេញកាតព្វកិច្ចយោធាទេ
នោះគាត់អាចជាមនុស្សផ្សេង
ដែលបង្កបញ្ហាដល់សង្គមជាដើម ។
គួរបញ្ជាក់ផងដែរថា នេះជាច្បាប់មួយទៀត
ដែលជាសមិទ្ធផលមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគិតគូរ
ផលប្រយោជន៍ជាតិ
និងជម្រុញឲ្យធនធានមនុស្សរបស់ប្រទេស កាន់តែមានគុណភាពរឹងមាំជាងមុន តាម
រយៈការលើកច្បាប់មួយចំនួន ដែលអាចមានសារៈប្រយោជន៍សម្រាប់ប្រទេសជាតិ មកចងក្រងកែសម្រួល
និងជម្រុញឲ្យមានប្រសិទ្ធិភាព ៕




No comments:
Post a Comment