ឯកសារដែលពាក់ព័ន្ធដីចំណុចអូរដងរ៉ែក បើយោងតាមសំដីមន្ត្រីនៃសាលាស្រុកចិត្របុរី ថារញ៉េរញ៉ៃណាស់មាន ការផ្ទេរសិទ្ធិកាន់កាប់តៗគ្នា អាជ្ញាធរមិនបានដឹងឮទេ កន្លងមកម្ចាស់ដីដើមមានរឿងក្តីក្តាំរហូតដល់តុលាការ ទៀតផង - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

ឯកសារដែលពាក់ព័ន្ធដីចំណុចអូរដងរ៉ែក បើយោងតាមសំដីមន្ត្រីនៃសាលាស្រុកចិត្របុរី ថារញ៉េរញ៉ៃណាស់មាន ការផ្ទេរសិទ្ធិកាន់កាប់តៗគ្នា អាជ្ញាធរមិនបានដឹងឮទេ កន្លងមកម្ចាស់ដីដើមមានរឿងក្តីក្តាំរហូតដល់តុលាការ ទៀតផង

 


រយៈពេលកន្លងមកអង្កភាពសារព័ត៌មានយើងបានសរសេរចំណងជើងថា(ចុមយក្សតើលោក ញ៉ែម ពៅ ជាអ្នកណា បានជាហ៊ានទន្ទ្រានឈូសឆាយដីគម្របព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធិយ៉ាងអនាធិបតេយ្យចឹង ) ។  កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ  ស្រាប់តែមានប្រតិកម្មដល់អាជ្ញាធរស្រុកចិត្របុរី   ចុះទៅចំណុចទីតាំងខាង លើនោះ ជាបន្ទាន់ក្តៅៗតែម្តង  ។

 


យោងតាមរបាយការណ៍រាយការណ៍ ជូនបញ្ជាការឯកភាពស្រុកចិត្របុរី ក្នុងខ្លឹមសារថា នៅថ្ងៃទី៦  ខែឧសភា ឆ្នាំ ២០២៦ កម្លាំងគណៈបញ្ជារការឯកភាពស្រុកចិត្របុរី ដឹកនាំដោយ លោក សន ស៊ីដែន អភិបាលរងស្រុក  ដោយ មានសមាសភាពចូលរួមកម្លាំងអាវុធហត្ថស្រុកចិត្របុរី  ជំនាញសូរិយោដី និងភូមិបាលស្រុក សង្កាត់រដ្ឋបាលព្រៃ ឈើ ថ្មគ្រែ  កន្លងប៉ុស្តិ៍នគបាលចង្ក្រង់  ក្រុមប្រឹក្សាឃុំ មេភូមិកសាង មេភូមិល្អ បានចពិនិត្យករណីឈូសឆាយ ទន្ទ្រានដីព្រៃចំណុចអូរដងរ៉ែក ភូមិល្អ ឃុំចង្ក្រង់  ស្រុកចិត្របុរី ។

 


ពេលចុះទៅដល់ទីតាំងជាក់ស្តែង  ទីតាំងដីខាងលើមានដំណាំកៅស៊ូមួយផ្នែក និងមួយផ្នែកមានដី ទើបនិងឈូស ឆាយមិនមានដំណាំ ក្រុមការងារមិនបានឃើញប្រជាពលរដ្ឋណាម្នាក់ទន្ទ្រានដីនោះឡើយ  ប៉ុន្តែរតាមការ បញ្ជាក់របស់អាជ្ញាធរឃុំចង្ក្រង់ថា ទីតាំងដីខាងលើមានលិខិតផ្ទេរសិទ្ធិកាន់កាប់បន្តរ មានឈ្មោះខាងក្រោម

១ .ឈ្មោះ ញ៉ែម ស្រីរដ្ឋ  ភេទស្រី  រស់នៅភូមិជ្រោយស្នែងក្របី  ឃុំកំពង់គ  ស្រុកព្រែកប្រសព្វ  ២ .ឈ្មោះ ធុន ស្រីឡែន ភេទស្រី  ភូមិឃុំខាងលើជាមួយគ្នា  ៣.ញ៉ែម ផាន់នី  ភេទស្រី រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ។

 


នេះជារបាយការណ៍ដែលក្រុមការងារចម្រុះថ្នាក់ស្រុករាយការណ៍ជូនលោកអភិបាលស្រុក ភ្ជាប់ជាមួយរូបភាព ទីតាំងដីដែលក្រុមចំរុះទៅដល់  ដោយឡែករូបភាពដែលក្រុមការងារអង្គភាពយើងទទួលបាន និងបានផ្សាយរួច ម្តងមកហើយ ខុសគ្នាទាំងស្រុង គឺមានដើមឈើដួលរណូករណែលគងកើយលើគ្នា  (ចឹងមានន័យថា កម្លាំងចំរុះ ចុះដល់ត្រឹមក្បាលដីវាលៗ រួចផ្តិតរូបភ្ជាប់របាយការណ៍ជូនថ្នាក់ដឹកនាំតែប៉ុណ្ណោះ  ។

 


រីឯកន្ទុយដីព្រៃដួលរណូករណែលពេញដីក្រុមលោក អត់ចូលទៅពិនិត្យទេ  អាជ្ញាធរ ស្រុកចិត្របុរីហាក់មិនទាន់ មានចំណាត់ការច្បាស់ការណាមួយនោះទេ  របាយការណ៍នៅក្នុងដៃលោកអភិបាលស្រុកពិនិត្យនៅឡើយ  នៅ មុនម៉ោងផ្សាយនេះ  ។


យោងឯកសារដែលក្រុមការងារព័ត៍មានយើងទទួលបាន លិខិតផ្ទេរសិទ្ធិកាន់កាប់ដីបន្តរ មានបីក្បាលដីរួមមានៈ

១ លោក ទិត្យ សារ៉ាវុធ  ផ្ទេរអោយឈ្មោះ ញ៉ែម ស្រីរដ្ឋ  មេភូមិកសាង លោក សយ តាន់  ចុះហត្ថលេខាថ្ងៃទី២៥ ខែមេសា  ឆ្នាំ២០២១  គ្មានត្រាមេឃុំទេ  ២ ឈ្មោះ ទិត្យ សារ៉ាវុធ ដដែល ផ្ទេរអោយឈ្មោះ ញ៉ែម ផាន់នី  ៣ឈ្មោះ ចាប់ ប្រាក់កាក់  ផ្ទេរអោយឈ្មោះ ធុន ស្រីឡែន លិខិតពីរក្បាលដីនេះ មានត្រាមេឃុំចង្ក្រង់  លោក ពេញ ពៅ ចុះហត្ថលេខា ថ្ងៃទី៦ ឧសភា ឆ្នាំ២០២២ ។


ក្នុងនោះក៏មានគំនូសបង្ហាញប្លង់ទីតាំងដី ស្ថិតនៅអូរដងរ៉ែក ភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ចំនួន (៥) ក្បាលដី  ។  សូមរម្លឹកប្រវត្តិដីបន្តិច កន្លងមកជាងមួយឆ្នាំមកហើយទីតាំងដីខាងលើនេះ  ធ្លាប់ត្រូវបានព្រះរាជ្ញារង ខេត្តក្រចេះដឹកនាំបញ្ជារកម្លាំងចុះបង្ក្រាប ត្រាក់ទ័រពីរគ្រឿងពីបទឈួសឆាយហ៊ុំព័ទ្ធដីរដ្ឋធ្វើកម្មសិទ្ធិ  ក្នុងនោះក៏ មានអ្នកពាក់ព័ន្ធទទួលទោស ផងដែរ ។

 

ប្រភពច្បាស់ការណ៍ថា ដើមឡើយដីនេះឈ្មោះ ទិត្យ សារ៉ាវុធ ជាអ្នកឈូសឆាយទន្ទ្រានកាន់កាប់ និងបានផ្ទេរ បន្តរឲ្យអ្នកថ្មី  ដែលមានឈ្មោះក្នុងលិខិតផ្តេរស្រាប់ចឹង  ពលរដ្ឋក្នុងតំបន់ថា លោក ញ៉ែម ពៅ (ប្តី) និងអ្នកស្រី

ដួង ណារី (ភរិយា)  ជាអ្នកគៀងគរប្រមូលទិញដីតំបន់នោះ ។

 

លោកស្រី ដួង ណារី បានប្រាប់ភ្នាក់ងារអង្គភាពយើងផងដែរថា បានប្រមូលទិញដីចំណុចនោះ សរុប៣៧ ហិកតា ប៉ុន្តែ ដីជាក់ស្តែងមានមិនដល់២០ហិកតាផង ។ ចំណុចត្រង់នេះហើយទើបមានសកម្មការឈូសឆាយទន្ទ្រានដីព្រៃ  ថ្មីៗនេះ អាចថាជាការបំពេញបន្ថែមដើម្បីបង្ក្រប់ចំនួនដីដែលខ្វះព្រះសំអាងលើ សំដីអ្នកលក់ចង្អុលព្រំដីព្រៃអោយ

លោកស្រីថា លោកស្រីក៏ជាជនរងគ្រោះផងដែរ ព្រោះជឿរជាក់លើមុខមាត់ការងារអតីតមន្ត្រីបូលីលម្នាក់ធ្វើការ នៅស្នងការដ្ឋានខេត្តក្រចេះ  ផ្នែកសន្តិសុខ  លោកស្រីមិនចង់និយាយឲ្យប៉ះពាល់មុខមាត់គាត់ទេ ។

 

ទោះជាយ៉ាងណា អង្កភាពយើងលើកយកមកតាមការស្នើសុំផ្សព្វផ្សាយ ទៅតាមដំណើររឿងតែប៉ុណ្ណោះ មិនមាន ចេតនាញុះញង់ បង្ករឲ្យមានបទល្មើសជាអាទិ៍ រិះគន់ក្នុងន័យស្ថាបនា  យើងសង្ឃឹមនិងជឿរជាក់ផងដែរថា  លោក អភិបាលស្រុកចិត្តបុរី  លោកអាចបញ្ចប់រឿងនេះដោយស្មារតីឈរលើជំហរពិតសុក្រិត ។

 

បើក្នុងករណីរកឃើញថា ការកាន់កាប់ដីទាំងនោះមិនស្របច្បាប់ សូមដកហូតទុកជាសម្បត្តិរដ្ឋវិញ តែថាក្នុង ករណីម្ចាស់កាន់កាប់គាត់មានឯកសារគ្រប់ល័ក្ខខណ្ឌច្បាប់  សូមផ្តល់ជូនពួកគាត់ប្រើប្រាស់បន្តរ ៕



No comments:

Post a Comment

>

Pages