ដីព្រៃតាមបណ្តោយផ្លូវតុងមិន ចំណុច( អូររីន )កំពុងក្លាយជាសាច់ជ្រូកបីជាន់ សំរាប់ក្រុមមនុស្សមកពីបណ្តាខេត្ត នាៗ និងអ្នកមកពីតំបន់ផ្សេងគ្នា ក្នុងខេត្តក្រចេះ ហែកចែកគ្នាស៊ី ពលរដ្ឋថា មិនធ្លាប់ឃើញអាជ្ញាធរស្រុកអូរគ្រៀង សែនជ័យ ចុះអើពើម្តងណានៅឡើយទេ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

ដីព្រៃតាមបណ្តោយផ្លូវតុងមិន ចំណុច( អូររីន )កំពុងក្លាយជាសាច់ជ្រូកបីជាន់ សំរាប់ក្រុមមនុស្សមកពីបណ្តាខេត្ត នាៗ និងអ្នកមកពីតំបន់ផ្សេងគ្នា ក្នុងខេត្តក្រចេះ ហែកចែកគ្នាស៊ី ពលរដ្ឋថា មិនធ្លាប់ឃើញអាជ្ញាធរស្រុកអូរគ្រៀង សែនជ័យ ចុះអើពើម្តងណានៅឡើយទេ

 


ពលរដ្ឋរស់នៅក្នុងតំបន់បាត់បង់ដីព្រៃ កំពុងសំដែងការព្រួយបារម្ភជាខ្លាំង ខណៈដីព្រៃរដ្ឋត្រូវបានក្រុមមនុស្សជា ច្រើនក្រុម  មកពីខេត្តផ្សេងៗនិងក្នុងតំបន់នាៗ ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ កំពុងហែកចែកគ្នាទន្ទ្រានកាន់កាប់ដោយ ខុសច្បាប់យ៉ាងអនាធិបតេយ្យ  ដោយឡែកអាជ្ញាធរមូលដ្ឋានហាក់មិនអើពើ ហើបគូទពីកៅអីមិនរួចសោះ ។

 


អ្នកសារព័ត៍មានសហការជាមួយអង្គការសហការការពារសម្បត្តិធនធានធម្មជាតិ ដោយទទួលបានរការ រាយ ការណ៍ និងស្នើរសុំពីពលរដ្ឋជួយសហការស្រាវជ្រាវ ផ្សព្វផ្សាយធ្វើរបាយការណ៍ចែករំលែកព័ត៍មានជូនថ្នាក់ដឹក នាំក៍ដូចជាមជ្ឈដ្ឋានទូទៅ  លោកទទួលទានជ្រាប ។  ជាក់ស្តែងកាលពីថ្ងៃទី៥  ខែឧសភា  ឆ្នាំ ២០២៦ ក្រុមការងា បានចុះទៅដល់តាមបណ្ដោយផ្លូវតុងមិននៅចំណុច (អូរីន) ភូមិត្នោតឃុំរលួសស្រែជិះ  ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ  

 


បានឃើញជាក់ស្តែងមានពលរដ្ឋមកពីបណ្ដាស្រុកឆ្ងាយៗ ខ្លះមកខេត្តត្បូងឃ្មុំ ខ្លះមកពីខាងប្រម៉ា ស្រុកឆ្លូង ខេត្ត ក្រចេះ  មកកាត់ទន្ទ្រានផ្ដួលរំលំហ៊ុំព័ទ្ធយកដីតំបន់នោះ ធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យពិតប្រាកដ  នោះទើប អង្គភាពសារព័ត៌មានយើងខ្ញុំនឹងក្រុមអង្គការបានចុះទៅដល់ទីតាំងខាងលើ  បានជួបប្រទះការកាប់កន្ទ្រានបោះ បង្គោលហ៊ុំព័ទ្ធយកដីព្រៃតំបន់នោះ  យកធ្វើសកម្មសិទ្ធិវាលធំល្វឹងល្វើយ  ដូចពលរដ្ឋបានរាយការណ៍ពិតប្រាកដ មែន ។

 

ក្នុងករណីរកាប់បំផ្លាញព្រៃរំលោភយកដីតំបន់នេះ  រយៈពេលកន្លងមកសារព័ត៌មាននិងអង្គការ បានខលតាម រយៈទូរស័ព្ទដៃជាច្រើនដង ទៅ(លោក ឈា ផល្លី អភិបាលស្រុកអូរគ្រៀងងសែនជ័យ) តែលោកមិនលើកយើង បន្តរទំនាក់ទំនងងតាមរយៈប្រព័ន្ធតេឡេក្រាម  ភ្ជាប់ជាមួយទីតាំងរូបភាពនិងវីដេអូរាល់សកម្មភាពការកាប់ទន្ទ្រាន ហ៊ុំព័ទ្ធយកដីព្រៃតំបន់នោះ  ផ្ញើរាយការណ៍ជូនលោក  លោកបានត្រឹមចូលមើលតែមិនមានការឆ្លើយតប   នេះជា អាកប្បកិរិយាធ្វើការ របស់លោកចៅហ្វាយស្រុកអូរគ្រៀងសែនជ័យ ។

 

 ទោះលោកដឹងឬមិនដឹងយ៉ាងណាក្តី  ក៍គួរឆ្លើយតប  វាអត់រំខានពេលវេលាលោកប៉ុន្មាននោះទេ  បើលោកជាមន្ត្រី បំរើរាស្ត្រដោយពិតប្រាកដ

 

ដោយឡែក លោករុនតូនី ប្រធានទីស្នាក់ការរដ្ឋបាលព្រៃឈើរលួសមានជ័យ  លោកបានអោយដឹងថា ចំពោះ សកម្មភាពការកាប់កន្ទ្រានហ៊ុំព័ទ្ធយកដីធ្វើជាកម្មសិទ្ធិពីសំណាក់ពលរដ្ឋនៅតំបន់នោះ  លោកបានរាយការណ៍ ជូនថ្នាក់លើនិងធ្លាប់បានដឹកនាំក្រុមការងារចុះអនុវត្តស្រាវជ្រាវកសាងសំណុំរឿបាន(ចំនួនបួន)ករណីបញ្ជូនទៅតុលាការសាលាដំបូងខេត្តក្រចេះរួចរាល់ហើយ  លោកបន្ថែមថានិងមានចំណាត់ការបន្តនៅថ្ងៃខាងមុខ 

No comments:

Post a Comment

>

Pages