សមដូចសុភាសិតខ្មែរមួយលើកឡើងមិនខុសពិតមែន គឺធ្វើបាបបានបាប ធ្វើបុណ្យបានបុណ្យ ជាក់ស្តែង អស់រយៈពេលកន្លងមកនេះ លោកជំទាវ សុភា
ប៊ុតឈ័រ ដែលអស់រយៈពេលជាច្រើនឆ្នាំមកនេះ គេស្គាល់
ថាជាស្បុរសជនចិត្តបុណ្យ លោកជំទាវបានលះបង់កម្លាំងកាយចិត្ត និងថវិកាដែលជាធនធានទ្រព្យសម្បត្តិ
របស់ខ្លួនជួយដល់សង្គមជាតិ ជួយដល់បងប្អូនពលរដ្ឋខ្មែរដែលមានការខ្វះខាត ជាពិសេសជួយដល់បងប្អូន វរៈកងទ័ពដែលការពារព្រំដែន ប្រឆាំងទៅនឹងការឈ្លានពានរបស់ក្រុមចោរសៀមថៃ នៅពេលនេះអ្វី ដែលជាទឹកចិត្តភក្តីភាព
របស់លោកជំទាវដែលមានចំពោះមាតុប្រទេស គឺឃើញថាផលបុណ្យបានតប ស្នងដល់លោកជំទាវវីញ យ៉ាងច្បាស់ៗតែម្តង
។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមសម្តេចជាប្រមុខរដ្ឋស្តីទី
តំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
និងដោយមានការទូល ស្នើសុំ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងនោះ
សម្តេចក៏បានត្រាស់បង្គាប់ផ្តល់រម្យងារ លោកស្រី ណូ សុភា ជាឧកញ៉ា ។
ទាក់ទិននឹងសេចក្តីត្រេកអរយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើន
ពិសេសអ្នកដែលបាន ស្គាល់លោកជំទាវផងដែរនោះ ជាក់ស្តែងនៅថ្ងៃនេះ
នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ សុភា ប៊ុតឈ័រ ក៏បានបង្ហោះសំណេផងដែរ ដែលមានខ្លឹមសារថា នាងខ្ញុំមានកិត្តិយសយ៉ាងក្រៃលែង សូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរ ធិបតី ដែលបានផ្តល់គោរមងារជា “ឧកញ្ញា”
ដល់រូបនាងខ្ញុំ។ នេះជាកិត្តិយសដ៏ធំធេងមួយ
ដែលនាងខ្ញុំ នឹង ចងចាំ និងគោរព ថែរក្សាជានិច្ច ។
ការទទួលបានគោរមងារដ៏ខ្ពង់ខ្ពស់នេះ គឺជាកម្លាំងចិត្តដ៏សំខាន់ ជំរុញឱ្យខ្ញុំនាងខ្ញុំ
បន្តខិតខំប្រឹងប្រែងបំពេញ កាតព្វកិច្ច បម្រើជាតិ សាសនា និងព្រះមហាក្សត្រ ដោយស្មោះត្រង់ និងទទួលខុសត្រូវ ។ នាងខ្ញុំសូមប្តេជ្ញា
ថា នឹងប្រើប្រាស់កិត្តិយសនេះ ដើម្បីចូលរួមអភិវឌ្ឍសង្គម
និងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។
សូមគោរពជូន ព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់ ព្រមទាំងសម្តេច
សូមមានសុខភាពល្អ បរិបូរណ៍កម្លាំង និងជោគ ជ័យគ្រប់ភារៈកិច្ចជានិច្ច។ សូមគោរពយ៉ាងខ្ពង់ខ្ពស់




No comments:
Post a Comment