ចុមយក្សតើ(លោក យ៉ែមពៅ) ជានរណាបានជាហ៊ានទន្ទ្រានឈូសឆាយហ៊ុព័ទ្ធយកដីគម្របព្រៃរបស់រដ្ឋយកធ្វើ ជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យរំភើយចឹង - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

ចុមយក្សតើ(លោក យ៉ែមពៅ) ជានរណាបានជាហ៊ានទន្ទ្រានឈូសឆាយហ៊ុព័ទ្ធយកដីគម្របព្រៃរបស់រដ្ឋយកធ្វើ ជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យរំភើយចឹង

 


កាលពីថ្ងៃទី 4 ខែ 5 ឆ្នាំ 2026 អង្គការសហការការពារសម្បត្តិធនធានធម្មជាតិសាខាខេត្តក្រចេះរួមជាមួយអ្នក សារព័ត៌មានជាច្រើនអង្គភាព បានជួបប្រទះ ដីព្រៃរដ្ឋមួយកន្លែង កំពុងរងការទន្ទ្រានឈូសឆាយ ដើមឈើតូចធំ រលំរាបដល់ដី វាលធំល្វឹងល្វើយ ។  ប្រភពពលរដ្ឋរស់នៅទីនោះបានលួចបង្ហើបថា ការកាប់ឈូសឆាយដីព្រៃរដ្ឋ នេះ ជាស្នាដៃបុគ្គលឈ្មោះ ( យ៉ែមពៅ) បុគ្គលនេះក៏ជាអ្នកមានឥទ្ធិពល និងមានលុយមកឈើជើងប្រមូលទិញ ដីព្រៃពីរប្រជាពលរដ្ឋរស់នៅទីនោះរាប់សិបហិចតាយកធ្វើជាកម្មសិទ្ធិ   ជាក់ស្តែងចំណុចទួល ឆកសែង ស្ថិត នៅភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី  ខេត្តក្រចេះ នេះតែម្តង  ដើមឈើតូចធំដួលរាបដល់ដីវាលល្វឹងល្វើយ ។

 


ដើម្បីផ្ទៀងផ្ទាត់និងប្រមូលព័ត៍មានជាក់លាក់ ក្រុមការងាបានខលទំនាក់ទំនងតាមរយៈទូរសព្ទដៃទៅឈ្មោះ (យ៉ែមពៅ) តើដូចអ្វីដែលពលរដ្ឋក្នុងតំបន់បានរាយការទេ លោកជាអ្នកឈូសឆាយនិងប្រមូលទិញ ប៉ុន្តែតែ ត្រូវបានប្រពន្ធជាអ្នកលើកទូរសព្ទជំនួសនិងបានឆ្លើយតបក្រុមការងារយើងថា គាំត់ទិញពីគេទេមានបង្កាន់ដៃ ភូមិឃុំត្រឹមត្រូវ ក្នុងម្នាក់ប្រាំហិកតាៗ សរុប៣៧ហិកតា ។

 
ដោយឡែក(លោកតាក់រ៉េន)មេឃុំចង្ក្រង់ក្រុមការងារព្យាយាមខលជាច្រើនដងតែមិនចូល (លោកទូចឡាំ) ក្រុម ប្រឹក្សាឃុំចង្រ្កង់ឆ្លើយតបមកកាន់ក្រុមការងារបន្ទាប់ពីយើងរាយការនៅសកម្មភាពទីតាំងដីព្រៃឈូឆាយខាងលើលោកថាលោកនឹងរាយការណ៍ជូនលោកមេឃុំចង្រ្កង់បន្តរ....។

 

 

អង្គការសង្គមស៊ីវីលក្នុងស្រុកព្រមទាំងក្រុមការងារអ្នកសារព័ត៌មានជាច្រើនអង្គភាពក៍ដូចជាមហាជនសំណូមពរផងដែរសូមអាជ្ញាធអាជ្ញាធរឃុំចង្ក្រង់.អាជ្ញាធរស្រុកចិត្របុរី.ជាពិសេសអាជ្ញាធរខេត្តក្រចេះនឹងមន្ត្រីជំនាញសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តក្រចេះជួយមានវិធានការទប់ស្កាត់ចំណុចដីគម្របព្រៃកំពុងរងការឈូសឆាយខាងលើនេះអោយទាន់ពេលវេលាផងទាន ។

ពលរដ្ឋចង់ឃើញជំនាញពាក់ពន្ធ័លោកអនុវត្តច្បាប់យ៉ាងមុឺងម៉ាត់ចំពោះ(លោកយ៉ែមពៅ)មានទីលំនៅឃុំកំពង់គរ  ស្រុកព្រែកសព្វ  ខេត្តក្រចេះ  ដែលបានដាក់គ្រឿងចក្រចូលទន្ទ្រានឈូសឆាយយកធ្វើជាកម្មសិទ្ធិយ៉ាង អាណាធិបតេយ្យតាមផ្លូវច្បាប់ 

No comments:

Post a Comment

>

Pages