នៅព្រឹកនេះ ឯកឧត្តម
ហួន ច័ន្ទថុន ប្រធានប្រតិភូគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានមានប្រសាសន៍ថា
នៅ ក្នុងជំនួបនៃកិច្ចប្រជុំពិភាក្សា
និងធ្វើបទបង្ហាញ របស់គណប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគម ផ្តល់ជូន ឧត្តមក្រុមប្រឹក្សាពិគ្រោះ
និងផ្តល់យោបល់ ដែលបានប្រព្រឹត្តឡើងកាលពី ថ្ងៃម្សិលមិញនេះថ្ងៃទី០៩ ខែមិថុនា
ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងឋានៈរូបឯកឧត្តមជាអ្នក ដឹកនាំគណៈប្រតិភូ
គឺឯកឧត្តមរដ្ឋមន្ត្រី បានធ្វើបទបង្ហាញ និងពន្យល់ បានយ៉ាងល្អប្រកបដោយភាពច្បាស់ការ
និងប្រសិទ្ធិភាព នូវបច្ចេកទេសបច្ចេកវិទ្យាសម្រាប់សង្គមជាតិ សម្រាប់ថ្នាក់ដឹកនាំ សម្រាប់មន្ត្រីរាជការ និង សម្រាប់ប្រជាពលរដ្ឋទូទៅកាន់តែយល់ដឹង ងាយស្រួលនូវការបោះជំហានឆ្ពោះទៅរកគោលបំណងអ្វីមួយរបស់
ខ្លួន ដែលអាចទទួលបានក្តីសម្រេចបំណងយ៉ាងឆាប់រហ័ស ។
ឯកឧត្តម ហួន
ច័ន្ទថុន បញ្ជាក់ថា បើទោះបីជារូបឯកឧត្តម ជា វ៉ាន់ដេត លោកមិនបានឆ្លើយតបជាមួយសំណួរ
របស់លោកឲ្យបានល្អមួយរយភាគរយក៏ដោយក្តី ប៉ុន្តែបើការយុទ្ធសាស្ត្រការដឹកនាំ
ដែលលើកឡើងដោយឯកឧត្តម រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ នាឧិកាសនេះ គឺឃើញថា
មានចំណុចល្អយ៉ាងច្រើន ហើយក៏សុទ្ធតែជាចំណុចផ្តល់ សក្តានុភាព
និងចីរៈភាពសម្រាប់ប្រជាជន និងប្រទេសកម្ពុជាផងដែ ។
ទី១.
គឺបាតុភាពអ្នកប្រើប្រាស់បណ្តាញសង្គមទំនាក់ទំនងហ្វេសប៊ុក ជាក់ស្តែងក្រសួងប្រៃសណីយ៍កំពុងបានទំ
នាក់ទំនងជាមួយក្រុមហ៊ុនហ្វេសប៊ុក ដើម្បីដំណើការកម្មវិធីរបស់ក្រសួង គឺVerify.gov.kh ដែលជម្រុញឲ្យម្ចាស់
គណនីដែលកំពុងប្រើប្រាស់បណ្តាញសង្គមណាមួយដែលប្រព័ន្ធមើលឃើញសង្ស័យថា កំពុងមានភាពមិនប្រក្រតី
គឺក្រសួងសហការជាមួយហ្វេសប៊ុកតម្រូវឲ្យមានការបញ្ជាក់អំពីអត្តសញ្ញាណពីម្ចាស់គណនី
មានដូចជាប៉ាស្ព័រ លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ ចូលមកប្រព័ន្ធដើម្បីពិនិត្យ ករណីមើលឃើញថា
មានកំហុសឆ្គងតិចតួច គឺ ហ្វេសប៊ុកតម្រូវឲ្យមានការកែលំអរនិងអនុញ្ញាតឲ្យដំណើរការបន្ត
ប៉ុន្តែបើពិនិត្យឃើញថា មានកំហុសជាមួយ គោលការណ៍ច្រើនខ្លាំង ប្រព័ន្ធហ្វេសប៊ុក
និងបិទគណនីជាបណ្តោះអាសន្ន ដោយផ្តល់ឧិកាសឲ្យទាមទាតវ៉ា ក្នុងរយៈពេល៦ ខែ ឬហៅថា ១៨០
ថ្ងៃ ។
លោក ហួន ច័ន្ទថុន
បញ្ជាក់ផងដែរថា នៅក្នុងជំនួប នៃការធ្វើបទបង្ហាញនេះផងដែរ ឯកឧត្តម ជា វ៉ាន់ដេត ក៏បាន
បញ្ជាក់ផងដែរថានៅក្នុងសង្គមបច្ចេវិទ្យាទំនើប សង្គមដែលកាន់តែបោះជំហានឈានមុខគេនោះគឺជាសង្គម បច្ចេកវិទ្យាឌីជីថល
មានដូចជាអេអាយ និងសូស៍ហ្វែស៍ ព្រោះថាប្រព័ន្ធឌីជីថលនេះ ប្រសិនបើយើងប្រើចំគោល
ដៅ គឺឃើញថា វាជាជំនួយការយ៉ាងចាំបាច់សម្រាប់បុគ្គលម្នាក់ៗដើម្បីបំពេញតម្រូវការដែលខ្លួនចង់បាន
ដែល មានលក្ខណៈងាយស្រួល និងឆាប់រហ័ស ចំគោលបំណង ចំគោលដៅ ចំពេលវេលា ដែលបុគ្គលម្នាក់ៗមិនលំ បាកចំណាយពេលវេលាច្រើន តែទទួលបានផលតិច ។
នៅក្នុងឧិកាសនោះ
ឯកឧត្តម ជា វ៉ាន់ដេត ទោះជាប្រសាសន៍ថា ការដែលក្រសួងរបស់ឯកឧត្តមទទួលបានសមិទ្ធ ផលច្រើនលើកិច្ចការដែលខ្លួនមានក្តី
ប៉ុន្តែសម្រាប់រូបឯកឧត្តម
នៅតែចង់បានការផ្តល់មតិបំពេញបន្ថែម ពីគ្រប់ មជ្ឈដ្ឋាន ដើម្បីបានជាធាតុចូលក្នុងការរួមចំណែកកែលំអរចំណុចខ្វះខាតដែលក្រសួងមាន
ហើយរូបឯកឧត្តម មានប្រសាសន៍ផងដែរថា សមិទ្ធផលរបស់ឯកឧត្តម
និងមន្ត្រីក្រោមឧិវាទដែលខិតខំស្វែងរក និងទទួលបាននេះ គឺ មិនមែនដើម្បីតែសម្រាប់ក្រសួងប្រៃសណីយ៍
និងទូរគមនាគមន៍ ប៉ុណ្ណោះទេ
ប៉ុន្តែដើម្បីជាភាពរឹងមាំសម្រាប់ សង្គមជាតិយើងទាំងមូល ដូចពាក្យមួយគ្នាថា ប្រទេសណាមានបច្ចេកវិទ្យាជឿនលឿន
ប្រទេសនោះមានប្រៀប ច្រើន ..






No comments:
Post a Comment