តើភូមិឃុំសុវត្ថិភាពនៅឯណា បើក្មេងស្ទាវទំនើងកាប់ចាក់គ្នាផ្អើល រម្មណីយដ្ឋានបឹងកន្សែង កណ្តាលក្រុងបានលុង មិនឃើញមានសមត្ថកិច្ចម្នាក់ចេញមុខបង្ក្រាប - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

តើភូមិឃុំសុវត្ថិភាពនៅឯណា បើក្មេងស្ទាវទំនើងកាប់ចាក់គ្នាផ្អើល រម្មណីយដ្ឋានបឹងកន្សែង កណ្តាលក្រុងបានលុង មិនឃើញមានសមត្ថកិច្ចម្នាក់ចេញមុខបង្ក្រាប

តើឲ្យរំពឹងអីទៀត បើក្មេងងទំនើង កាប់ចាក់គ្នាបង្ករចលាចលផ្អើលអស់ជាជីវកលក់ដូរពេលរាត្រីនៅចំណុចនោះ ភ័យបះសក់ច្រូង  ព្រោះព្រួយបារម្ភអំពីសុវត្ថិភាពនិងទ្រព្យសម្បត្តិខ្លួន ខណៈក្មេងទំនើងពីក្រុម កាប់ចាក់គ្នាយ៉ាង សាហាវផ្អើលពេញផ្លូវហាក់មិនខ្លាចរអាអីសោះ   បែរមកមើលសមត្ថកិច្ចវិញមិនឃើញមាន ស្ថាប័នមួយណា ចេញមុខអន្តរាគមន៍បង្ក្រាបទប់ស្កាត់ឲ្យបានទាន់ពេល វេលានោះទេ ។


ទាក់ទិនទៅនិងក្មេងទំនើងកាប់ចាក់ផ្អើលរម្មណីយដ្ឋាន បឹងកន្សែងនេះ បានបង្ហាញអោយឃើញថានេះជានភាព កំសោយរបស់សមត្ថកិច្ចក្នុងមូលដ្ឋានក្រុងបានលុងខេត្តរតនគីរីតែម្តង ព្រោះតែភាពស្ពឹកស្រពន់ក្នុងការបំពេញភារៈ កិច្ចទើបមានរឿងនេះកើតឡើងជារឿយៗ ។

ជាក់ស្តែងយប់ថ្ងៃទី១០ មិថុនា ឆ្នាំ២០២៦ ម៉ោងប្រម៉ាណ ១១ និង០០នាទីក្រុមក្មេងទំនើង ពីក្រុម កាប់ចាក់គ្នាផ្អើល អស់អាជីវករនៅចំណុចខាងត្បូងរម្មណីយដ្ឋានបឹងកន្សែងជ្រុងខាងកើត កែងយានដ្ឋានលាងរថយន្ត កណ្តាលក្រុង បានលុងតែម្តង ។


ភ្នាក់ងារយើងខលទៅលោក ហួត បុរី អធិការក្រុងបានលុងដើម្បី សុំជួយអន្តរា គមន៍ បង្ក្រាបទប់ស្កាត់ក្មេងទំនើងទាំងនោះ តែលទ្ធផលលោកអត់បានលើកទូរស័ព្ទទេ   ភ្នាក់ងារយើងព្យាយាមទំនាក់ ទំនងតាមប្រព័ន្ធ telegram  លោកបានត្រឹមចូលមើលតែមិនឆ្លើយតប ។

នេះជាឧិកាសដែលក្មេងទំនើងទាំងនោះអាចនៅតែមានលទ្ធភាព ជិះម៉ូតូ ឆាបជ្រែ បំពងសម្លេងបានយ៉ាងរំភើយ
មហាជនកំពុងរង់ចាំមើលថាបន្ទាប់ពីករណីក្មេងទំនើងកាប់ចាក់គ្នាកណ្តាលក្រុង បានលុងយប់ថ្ងៃទី១០  ខែមិថុនា ឆ្នាំ២០២៦នេះ ជំនាញពាក់ព័ន្ធ ក្នុងខេត្តរតនគីរី អាចបំបែកសំណុំរឿងនេះនិងឈានដល់នាំខ្លួនក្មេងទំនើងទាំងនោះ មកទទួលទោសទណ្ឌបានឬយ៉ាងណា ដើម្បីភាពស្អាតស្អំ និងលាងជម្រះមន្ទិលដោយសង្កាត់ធ្ងន់លើ អធិការក្រុងបាន លុងតែម្តង  អត់មានសមត្ថភាព ទប់ស្កាត់បង្ក្រាបក្មេងទំនើង និយាយជារួម ភូមិឃុំសុ


វត្ថិភាព អត់មានតែម្តងសំរាប់ មូលដ្ឋានក្រុងបានលុង ។

រិៈគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ  អរគុណលោកអ្នកដែលបានតាមដានរាល់ការផ្សាយរបស់អង្គភាពយើង ៕

 



No comments:

Post a Comment

>

Pages