ឯកឧត្តម ហន ភក្តី
អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវា បរិស្ថានជាតិ
និងបរិស្ថានពិភពលោក ៥មិថុនា ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ» ដោយមានការ អញ្ជើញចូលរួមពីលោកប្រធានមន្ទីរបរិស្ថានខេត្ត
ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ តំណាង មកពីក្រុង/ស្រុកទាំង៩
សិស្សានុសិស្ស សរុបប្រមាណជាង១៥០០នាក់ ដែលប្រារព្ធធ្វើនៅបរិវេណសួនសម្តេច ព្រះសង្ឃរាជ
ជួន ណាត ស្ថិតនៅភូមិទួលគក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ក្នុងឱកាសនោះដែរ
ឯកឧត្តម ហន ភក្តី អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មន្ទីរបរិស្ថានខេត្ត
អាជ្ញាធរក្រុង/ស្រុក និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការ រៀបចំដាស់តឿន
និងបំផុសស្មារតីជាសាធារណៈឱ្យយល់ដឹងកាន់តែច្បាស់ពីបញ្ហាបរិស្ថាន ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា
ប្រធានបទ «សំណល់សូន្យ» ក្នុងឆ្នាំនេះ
គឺជារូបភាពឆ្លុះបញ្ចាំងយ៉ាងសំខាន់ក្នុងការ ជំរុញឱ្យមានការកាត់បន្ថយ
ការប្រើប្រាស់ឡើងវិញ និងការកែច្នៃកាកសំណល់ ដើម្បីឈានទៅរកការគ្រប់គ្រង សម្រាមប្រកបដោយនិរន្តរភាព
និងការលុបបំបាត់សំណល់ឱ្យអស់ពីសហគមន៍ ។
ជាមួយគ្នានោះដែរ
ឯកឧត្តមអភិបាលរងខេត្ត បានដាក់ទិសដៅណែនាំដល់ មន្ទីរបរិស្ថានខេត្ត ត្រូវសហការជាមួយ មន្ទីរការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ចុះធ្វើការផ្សព្វផ្សាយ
និងអប់រំណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស ព្រមទាំងបងប្អូនកម្មករ កម្មការិនីទាំងអស់
ឱ្យយល់ដឹងកាន់តែច្បាស់ពីការគ្រប់គ្រងសំណល់រឹង-រាវ ការញែក សម្រាម
និងការថែរក្សាអនាម័យបរិស្ថាននៅតាមខ្សែច្រវាក់ផលិតកម្ម និងជុំវិញបរិវេណរោងចក្រ
ដើម្បីធានា បាននូវបរិស្ថានការងារល្អ និងមិនមានការបង្ហូរ ឬបោះចោលសំណល់ពាសវាលពាសកាល ។
គួរបញ្ជាក់ផងដែរថា
នៅក្នុងពិធីអបអរសាទរនេះក៏មានការដើរក្បួន និងសកម្មភាពរួមគ្នាប្រមូលសម្រាម សម្អាត អនាម័យនៅតាមទីសាធារណៈ
ដើម្បីជាការដាស់ស្មារតីដល់ប្រជាពលរដ្ឋទូទៅ ឱ្យចូលរួមថែរក្សាអនាម័យ បរិស្ថានទាំងអស់គ្នាផងដែរ
៕






No comments:
Post a Comment