លោក មុត ភន
អភិបាលស្រុកសំរោងទង និងលោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បាន
អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ និយាយថាទេ
ចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ នៅវិទ្យាល័យ ហ៊ុន សែន ចំបក់
ដោយមានការចូលរួមពីកងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធ
សរុបប្រមាណ ១,៣០០នាក់។
ក្នុងឱកាសផ្សព្វផ្សាយយុទ្ធនាការនេះលោក
មុត ភន បានលើកឡើងថា ក្នុងសម័យបច្ចេកវិទ្យាឌីជីថល ព័ត៌មាន ត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័សតាមបណ្តាញសង្គម
ដូច្នេះប្រជាពលរដ្ឋ ជាពិសេសយុវជន និងសិស្សា នុសិស្ស
ត្រូវមានការយល់ដឹងក្នុងការត្រួតពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿ
ឬចែករំលែក បន្ត ដើម្បីរួមចំណែកទប់ស្កាត់ព័ត៌មានមិនពិតដែលអាចបង្កផលប៉ះពាល់ដល់សង្គម។
ទន្ទឹមនឹងការលើកឡើងនេះការប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ
គឺជាកត្តាសំខាន់ក្នុងការ កសាងសង្គមដែលមានការយល់ដឹង
និងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព។ សិស្សានុសិស្សគួរតែ ចេះជ្រើសរើសព័ត៌មានដែលមានប្រភពច្បាស់លាស់
និងមិនចែករំលែកព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់។
លោកស្រី ម៉ែន ស៊ីនួន
បានគូសបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»
មានគោល បំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន
អំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងជំរុញការចូល រួមរបស់គ្រប់ភាគីក្នុងការប្រឆាំងការផ្សព្វផ្សាយព័ត៌មានមិនពិត
និងផ្តោតលើការអប់រំឱ្យប្រជាពលរដ្ឋចេះផ្ទៀង ផ្ទាត់ប្រភពព័ត៌មានមុនចែករំលែក
បង្កើនសមត្ថភាពក្នុងការសម្គាល់ព័ត៌មានក្លែងក្លាយ និងជាពិសេសលើកទឹក ចិត្តឱ្យចូលរួមផ្សព្វផ្សាយព័ត៌មានពិត
ដើម្បីជាខែលយ៉ាងសំខាន់ទប់ស្កាត់ការរីករាលដាលព័ត៌មានមិនពិតតាម បណ្តាញសង្គម ។
យុទ្ធនាការដ៏មានសារៈសំខាន់នេះ
ក៏ជាឱកាសសម្រាប់ផ្តល់ចំណេះដឹងដល់សិស្សានុសិស្ស អំពីវិធីកំណត់អត្ត សញ្ញាណព័ត៌មានក្លែងក្លាយ
ការពិនិត្យប្រភពព័ត៌មាន និងការចូលរួមបង្កើតបរិយាកាសព័ត៌មានដែលមាន ភាពជឿជាក់ក្នុងសង្គមផងដែរ។
លើសពីនេះសិស្សានុសិស្សដែលបានឆ្លើយសំណួរត្រឹមត្រូវ
នឹងទទួលបានកាដូអនុស្សាវរីយ៍ លើកទឹកចិត្តពាក់ ព័ន្ធនឹងការយល់ដឹងអំពីព័ត៌មានក្លែងក្លាយ
ដើម្បីវាស់ស្ទង់ការយល់ដឹងរបស់សិស្សានុសិស្សឱ្យបន្តសិក្សាស្វែង យល់
អភិវឌ្ឍជំនាញគិតពិចារណា និងចូលរួមផ្សព្វផ្សាយព័ត៌មានពិតប្រកបដោយការទទួលខុសត្រូវ។





No comments:
Post a Comment