ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីដាក់សម្ពោធផ្លូវបេតុង និងអ៊ុតកៅស៊ូក្រៅមួយខ្សែ ៧គីឡូម៉ែត្រ នៅតំបន់ឋានសួគ៌គិរីរម្យ ខេត្តកំពង់ស្ពឺ កសាងដោយ អ្នកឧកញ៉ា សួរ វីរៈ អគ្គ នាយក ក្រុម ហ៊ុន វិរៈប៊ុនថាំអេសប្រេស ខូអិលធីឌី ដោយចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ ១,២២ លានដុល្លារអាម៉េរិក ពោលគឺជាសមិទ្ធផលដ៏ថ្មីស្រឡាងដែលបានលេចជារូបរាងពេញលេញនៅក្នុងអំឡុងពេលនៃរដូវកាលបៃតង ស្របនឹងការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (ចាប់ពីខែឧសភា ដល់ខែតុលា)។
ពិធីសម្ពោធផ្លូវដែលជាសមិទ្ធផលដ៏ត្រចះត្រចង់នេះ
មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា សួរ វីរៈ អគ្គ នាយក ក្រុម ហ៊ុន
វិរៈប៊ុនថាំអេសប្រេស ខូអិលធីឌី និង លោកជំទាវ, ឯកឧត្តម លោកជំទាវ
អ្នក ឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ឯកឧត្ដ ម លោកជំទាវ
លោក លោកស្រី អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, លោកយាយ លោកតា អ៊ំ
ពូមីង លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ ក្មួយៗ សិស្សានុសិស្ស
និងយុវជនយ៉ាងច្រើនកុះករ។
ឆ្លៀតក្នុងឱកាសនេះ
ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត
ឆាយ ថន ប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ, ឯកឧត្តម ហ៊ុន ម៉ានី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ
ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់
ដែលមានវត្តមានក្នុងពិធីសម្ពោធនេះផងដែរ។
ជាមួយគ្នានេះ
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អ្នកឧកញ៉ា
សួរ វីរៈ ដែលបានលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងធនធានថវិកាផ្ទាល់ខ្លួន
ក្នុងការកសាងផ្លូវមួយខ្សែនេះឡើង
តួយ៉ាងអ្នកឧកញ៉ាក៏តែងតែបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍
ព្រមទាំងចូលរួមយ៉ាងសកម្មជាមួយមហាគ្រួសារវិស័យទេសចរណ៍កម្ពុជា នាពេលកន្លងមក
ក្នុងបុព្វហេតុគាំទ្រ និងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។
ទន្ទឹមនឹងនេះ
ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា ខេត្តកំពង់ស្ពឺ
បាននិងកំពុងអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
និងការវិនិយោគ, គឺជាខេត្តមានលក្ខណៈអំណោយផល
ដោយកត្តាភូមិសាស្ត្រមានទីតាំងនៅជិតរាជធានីភ្នំពេញ, សម្បូរដោយព្រៃភ្នំ,
វាលស្មៅដ៏ស្រស់ស្អាត,
ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល,
មានសហគមន៍ជនជាតិដើមភាគតិច,
និងក៏ជាខេត្តមានភាពល្បីល្បាញខាងការផលិតស្ករត្នោត
អំពៅ និង ស្រាផងដែរ ដែលទាំងអស់នេះ
គឺជាកត្តាអំណោយផលដល់ការអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ធំៗ របស់ខេត្តដែលរួមមាន
តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ, តំបន់សហគមន៍ទេសចរណ៍, តំបន់ទេសចរណ៍ធម្មជាតិ,
ទេសចរណ៍កែច្នៃ,
តំបន់កសិ-ទេសចរណ៍
និង តំបន់គោលដៅទេសចរណ៍ថ្មីៗ។
ជាមួយនឹងការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់ពី
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ, ឯកឧត្តមរដ្ឋមន្ត្រី
បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំដ៏បិនប្រសប់របស់
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, ក្រុមប្រឹក្សាខេត្ត,
ព្រមទាំងកិច្ចខិតខំប្រឹងប្រែងយកចិត្ត
ទុកដាក់អនុវត្ត ប្រកបដោយសា្មរតីទទួលខុសត្រូវខ្ពស់
ពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលខេត្ត, មន្ទីរពាក់ព័ន្ធជុំវិញខេត្ត,
អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់,
និងកងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
បានធ្វើឱ្យខេត្តកំពង់ស្ពឺ បានប្រែមុខមាត់យ៉ាងឆាប់រហ័ស និងប្រែក្លាយខេត្តកំពង់ស្ពឺ
ទៅជា "តំបន់ប៉ូលសេដ្ឋកិច្ច និងឧស្សាហកម្មដ៏សំខាន់មួយ"
របស់ប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានគូសរំលេចបន្ថែមថា តាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង
និងផ្លូវល្បឿនលឿន ខេត្តកំពង់ស្ពឺបាននិងកំពុងស្រូបយកគម្រោងវិនិយោគ រោងចក្រ
សហគ្រាសធំៗជាច្រើន ព្រមទាំងកែប្រែមុខមាត់ពីខេត្តដែលធ្លាប់តែពឹងផ្អែកលើកសិកម្ម
ទៅជាខេត្តកសិ-ឧស្សាហកម្ម និងឧស្សាហកម្ម ដែលបង្កើតការងារជូនប្រជាពលរដ្ឋរាប់សែននាក់
និងចូលរួមនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
តាមរយៈការសាងសង់ផ្លូវនេះ
ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា
ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដ៏មានសារៈសំខាន់នេះ
គឺប្រៀបបាននឹងការបង្កើតនូវសរសៃឈាមសេដ្ឋកិច្ច
និងជាផ្លូវដង្ហើមមួយទៀតនៅក្នុងវិស័យទេសចរណ៍ និងការវិនិយោគ ដែលនឹងផ្តល់តម្លៃ បន្ថែម
ព្រមទាំងអត្ថប្រយោជន៍ដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋ នៅតាមសហគមន៍ផងដែរ។







No comments:
Post a Comment