ឯកឧត្តម យឹម សុខុម
ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ
បានអញ្ជើញផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី
វឌ្ឍនភាពការងារ សម្រេចបាន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។
កិច្ចសម្ភាសន៍នេះដែរ
ក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត នាយករដ្ឋបាល និង មន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។ សូមបញ្ជាក់ថា
យោងតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិ បណ្ឌិត ស សុខា
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ អគ្គស្នងការដ្ឋាន
អគ្គនាយកដ្ឋាន និង អង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ
ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត ធ្វើកិច្ចសម្ភាសន៍អំពីវឌ្ឍនភាព ការងារសម្រេចបានក្នុងឆមាសទី១
ជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ។
ជាមួយគ្នានេះដែរ គោលបំណង នៃកិច្ចសម្ភាសន៍ របស់អគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រ ហែលចំណុះក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត បានធ្វើឡើងដើម្បីឱ្យអង្គភាពនីមួយៗ ធ្វើបទបង្ហាញ អំពីវឌ្ឍនភាពការងាសម្រេចបាន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តមអភិសន្ដិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ៕




No comments:
Post a Comment