មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បន្តធ្វើយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ បសេដ្ឋ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បន្តធ្វើយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ បសេដ្ឋ

 


លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ និង លោក ជា សុខុន  អភិបាលរង នៃគណៈអភិបាល ស្រុកបសេដ្ឋ អញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយយុទ្ធនាការក្រោមប្រធានបទ «និយាយថាទេ ចំពោះព័ត៌មាន ក្លែងក្លាយ» ជំហានទី២ ដែលពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ បសេដ្ឋ ស្ថិតក្នុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។  ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងកងកម្លាំងទាំង៣ប្រភេទ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ សរុបប្រមាណ ១,៥០០នាក់។ យុទ្ធនាការជំហានទី២ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តដាស់តឿន និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ពិសេសក្នុង ស្រទាប់យុវវ័យ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម ឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ប្រកបដោយគរុ កោសល្យ និងការទទួលខុសត្រូវ ក្នុងការទទួល និងចែករំលែកព័ត៌មាន។



យុទ្ធនាការនេះក៏ជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីក រាលដាល នៃព័ត៌មានក្លែងក្លាយ ដែលបំពុលបរិយាកាសសង្គម បង្កភាពវឹកវរ និងប៉ះពាល់ដល់សន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ។

 


លោក ជា សុខុន អភិបាលរងស្រុកបសេដ្ឋ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរ ព័ត៌មានខេត្ត ដែលបានជ្រើសរើសវិទ្យាល័យនៅក្នុងស្រុកបសេដ្ឋ ដើម្បីបន្តយុទ្ធនាការដ៏មានសារៈសំខាន់នេះ។

 


លោកអភិបាលរងស្រុកបានសង្កត់ធ្ងន់ថា បច្ចុប្បន្នបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង ដែលធ្វើឱ្យការទទួលព័ត៌ មានមានភាពរហ័ស ប៉ុន្តែក៏មានការបង្កើតព័ត៌មានក្លែងក្លាយ (Fake News) ដើម្បីបោកប្រាស់ និងកេងចំណេញ ពីអ្នកប្រើប្រាស់បណ្តាញសង្គមផងដែរ។

 

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ក៏បានពន្យល់ណែនាំ និងចែក រំលែកនូវវិធីសាស្ត្រគន្លឹះៗក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន ដល់ប្អូនៗសិស្សានុសិស្ស និងអ្នកចូលរួមទាំងអស់ ដើម្បី បណ្តុះស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការទទួល និងចែករំលែកព័ត៌មាន ប្រកបដោយក្រមសីលធម៌ និងការទទួលខុស ត្រូវ ក្នុងនាមជាអ្នកប្រើប្រាស់បណ្តាញសង្គមដ៏ឆ្លាតវៃ ព្រមទាំងរួមគ្នាកសាងសហគមន៍ឌីជីថលមួយដែលមាន សុវត្ថិភាព និងទំនុកចិត្តខ្ពស់ ។

ទន្ទឹមនឹងការអប់រំផ្សព្វផ្សាយពីយុទ្ធនាការព័ត៌មានក្លែងក្លាយ លោកស្រីប្រធានមន្ទីរ ក៏បានឆ្លៀតឱកាសផ្ដាំផ្ញើ និងដាស់តឿនក្រើនរំលឹកដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ពិសេសប្អូនៗសិស្សា នុសិស្សថ្នាក់ទី១២ ដែលត្រូវត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខនេះ។ លោកស្រីបានសង្កត់ធ្ងន់ថា ប្អូនៗថ្នាក់ទី១២ ត្រូវត្រៀមប្រឡងបាក់ឌុបក្នុងឆ្នាំនេះហើយ ដូច្នេះត្រូវកាត់បន្ថយ ការមើល និងលេងទូរស័ព្ទច្រើនហួសហេតុ ដែលនាំឱ្យខាតពេលវេលា។ ផ្ទុយទៅវិញ ត្រូវយកពេលវេលាទាំងនោះមកផ្តោតលើការរំលឹកមេរៀន ស្វ័យសិក្សា និងពង្រឹងសមត្ថភាព ដើម្បីទទួលបាន លទ្ធផលជោគជ័យ និងទទួលបានជ័យលាភីនិទ្ទេសល្អៗជូនគ្រួសារ និងសាលារៀនផងដែរ។

 

No comments:

Post a Comment

>

Pages