ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញអមដំណើរឯកឧត្តមប្រធានសហភាពសហព័ន្ធយុវ ជនកម្ពុជាសូត្រមន្តបង្សុកូល ជូនដល់វិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ ប្រវត្តិសាស្រ្ត យោធាតេជោ-កោះថ្ម X16 - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញអមដំណើរឯកឧត្តមប្រធានសហភាពសហព័ន្ធយុវ ជនកម្ពុជាសូត្រមន្តបង្សុកូល ជូនដល់វិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ ប្រវត្តិសាស្រ្ត យោធាតេជោ-កោះថ្ម X16

 


នៅថ្ងៃទី២១  ខែមិថុនា  ឆ្នាំ២០២៦  ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមអមដំណើរឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារ សាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យ សូត្រមន្តបង្សុកូល ជូនដល់វិញា្ញណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា រំលឹកខួបលើកទី៤៩ នៃទិវាចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦ នៅតំបន់ប្រវត្តិសាស្រ្ត យោធាតេជោ-កោះថ្ម X16

 


ស្ថិតក្នុងបរិយាកាសដ៏សក្ការៈនេះ យើងម្នាក់ៗសូមលំឱនកាយវាចាចិត្ត បួងសួង និងឧទ្ទិសកុសលផល បុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានធ្វើពលិកម្មយ៉ាងធំធេងក្នុងបុព្វ ហេតុសង្គ្រោះអាយុជីវិតប្រជាជន និងរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ។



No comments:

Post a Comment

>

Pages