លោក ឃ្លាំង ណារ័ត្ន នាយសង្កាត់កន្ទួត ស្រុកចិត្តបុរី កំពុងរងការរិះគន់ថា អត់សមត្ថភាពបង្ក្រាបបទ ល្មើសឡដុតធ្យូង និងរថយន្តដឹកធ្យូងក្នុងដែនគ្រប់គ្រងរបស់ខ្លួន - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

លោក ឃ្លាំង ណារ័ត្ន នាយសង្កាត់កន្ទួត ស្រុកចិត្តបុរី កំពុងរងការរិះគន់ថា អត់សមត្ថភាពបង្ក្រាបបទ ល្មើសឡដុតធ្យូង និងរថយន្តដឹកធ្យូងក្នុងដែនគ្រប់គ្រងរបស់ខ្លួន

 


សកម្មភាពចរាចរណ៍ដឹកធ្យូងស្ទើររូងដីទៅហើយអាជ្ញារធរពាក់ស្រុកចិត្របុរីនៅមិនទាន់ឃើញមានចំណាត់ការជាក់លាក់អោយពិត្យប្រកដណាមួយនៅឡើយ  បើទោះបីរយះកន្លងមក ស្ថាបន័បរិស្ថាននិង រដ្ឋបាលព្រៃឈើ ធ្លាប់ចុះបង្ក្រាបវាយកំទិចបំផ្លាញឡដុតធ្យូងក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនបាន មួយចំនួននោះក្តី  សកម្មភាពទាំងនោះហាក់មិនបានធ្វើអោយបទល្មើសចរាចរណ៍ធ្យូង និងសកម្មភាព កាប់បំផ្លាញឈើចំរុះតូចធំមកបំពេញតម្រូវការអោយចូលឡដុតធ្យូងថយចុះនៅឡើយដែរ ។ ជាក់ស្តែង ច្រកផ្លូវ១០៥ កន្លងកញ្ជារការឯកភាពស្រុកចិត្របុរី មន្ត្រីពាក់ព័ន្ធចំណុះខេត្តមួយចំនួន ក្នុងនោះក៏មាន វត្តមានលោកនាយសង្កាត់កន្ទូត ឃ្លាំង ណារ័ត្ន ផងដែរ បានចុះអនុវត្តណែនាំអោយម្នាស់ទីតាំងឡដុត ធ្យូងក្នុងតំបន់ច្រក១០៥នោះ រុះរើដោយទុកពេលវេលា៣០ថ្ងៃជាកំហិត ។




ជាក់ស្តែងមកទល់ពេលនេះសកម្មភាពទាំងនោះអូសបន្លាយពេលហួសច្រើនខែមកហើយ ឡដុតធ្យូងក្នុង តំបន់នោះនៅតែមានឈើស្រស់ៗនៅតែ គទាំងគំនៗនៅមុខឡដដែរ មហាជននៅក្នុងមូលដ្ឋាននោះរិះ គន់ចំថាលោក ឃ្លាំង ណារ័ត្ន កំពុងគៀងត្រីចូលលប ពួកគាត់លើកជាយល់ថារយះកន្លងមកបង្ក្រាបបាន តែឡធ្យូងទ្រង់ទ្រាយតូចៗលក្ខណះគ្រួសាអត់មានខ្សែបាក់ពួកតែប៉ុណ្ណោះ ឯអ្នកមានខ្សែរនៅបន្តដុត ដដែល ។

ជាក់ស្តែងក្នុងរូបភាព ថ្មឺៗសើមៗ មានកំណត់គោលដៅទីតាំងស្រាប់ អង្គភាពយើងសង្ឃឹមថាលោកឃ្លាំង ណារ័ត្ឋ ពិនិត្យនិងបង្ក្រាបផង ដើម្បីកុំអោយមហាជនរិះគន់ក៏ដូចជាសង្ស័យថា លោកគៀងត្រីចូលលប យោគយល់ខ្នងខ្សែរ មិនបង្ក្រាបអត់សមត្ថភាពបំពេញសមត្ថកិច្ច អនុវត្ថច្បាប់ដោយលំអៀង ៕

 


No comments:

Post a Comment

>

Pages