ឯកឧត្តមបណ្ឌិតអភិបាលខេត្ត និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់កុមារមានជំងឺគ្រុន ឈាម ១៣៤នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់កុមារមានជំងឺគ្រុន ឈាម ១៣៤នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ

 


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និង លោកជំទាវ ម៉េង វ៉ាន់ដានីន  រួមជាមួយឯកឧត្តម លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា និងប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខក្មួយៗកុមារា កុមារី ចំនួន ១៣៤នាក់ ដែលមានជំងឺគ្រុន ឈាម ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ  ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រ សាសន៍សាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ បំផុតចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនទុកឱ្យ ពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានដឹងឮ និងមិនបានទទួលការជួយឧបត្ថម្ភនោះឡើយ ។

 


ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មាធិការសាខា ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាង ក្រៃលែងចំពោះស្មារតីលះបង់ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល ជាពិសេសលោកគ្រូ ពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ក្នុងការជួយសង្គ្រោះ ថែទាំអ្នកជំងឺ។ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យឱ្យបន្តខិតខំយកចិត្តទុកដាក់បញ្ចេញអស់ កម្លាំងកាយចិត្ត និងជំនាញវិជ្ជាជីវៈ ដើម្បីព្យាបាលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្មួយៗកុមារតូចៗឱ្យបានជាសះ ស្បើយឆាប់រហ័ស ដើម្បីបានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ ។

 


ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើដល់អាណាព្យាបាល និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះជំងឺគ្រុនឈាម ក្នុងរដូវវស្សានេះ ដោយត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ប្រកាន់ខ្ជាប់នូវគោលការណ៍ រស់នៅស្អាត ផឹកស្អាត។

 


រួមគ្នាលុបបំបាត់ជម្រកមូសខ្លាឱ្យបានទាន់ពេលវេលា។ ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរ សាខាកាកបាទ ក្រហមខេត្តកំពង់ស្ពឺ បានឧបត្ថម្ភដល់កុមារដែលកំពុងសម្រាកព្យាបាលជំងឺគ្រុនឈាមទាំង ១៣៤នាក់ ដោយ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល ដើម្បីជួយសម្រាលបន្ទុកគ្រួសារមួយផ្នែកផងដែរ ៕

 


No comments:

Post a Comment

>

Pages