ថ្ងៃទី០៣ ខែកក្កដា
ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា បាន ចាត់លោកស្រី
ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពី លោក
លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកប្រធាន-អនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត
ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកសាមគ្គីមុនីជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្ស
ធម៌របស់សាខា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៥០គ្រួសារ និងគ្រួសារយុទ្ធជន
ចំនួន ២០គ្រួសារ ស្ថិតនៅវត្តក្រាំងចេក ក្នុងភូមិតានី ឃុំក្រាំងចេក
ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
គូសបញ្ជាក់ផងថាសម្ភារៈផ្តល់ជូនក្នុង
១គ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម,មី ២កេស,ត្រីខ
១យួរ, ប្រេង ឆា ១ដប,ទឹកត្រីទឹកស៉ីអ៊ីវ
១យួរ,និងថវិកា ២០,០០០រៀល ។
ក្នុងនោះសាខាបានប្រគេនទេយ្យទានដល់ព្រះចៅអធិការវត្តក្រាំងចេក
នូវអង្ករ ៥០គីឡូវក្រាម,មី ៤កេស,ត្រីខ ២យួរ,ប្រេងឆា ២ដប,ទឹកត្រីទឹកស៊ីអ៊ីវ ២យួរ និងថវិកា
២០ម៉ឺនរៀលផងដែរ ។



No comments:
Post a Comment