លោកបណ្ឌិ តូច
ប៉ូលីវា អភិបាលរងខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុម
ការងារមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងច្បារមន អាជ្ញាធរឃុំ-ភូមិ
និងភាគីម្ចាស់សិប្បកម្ម ចុះពិនិត្យខ្សែ ចង្វាក់ផលិតកម្មជាក់ស្តែង
និងបានបើកកិច្ចប្រជុំពិភាក្សាដោះស្រាយករណីទីតាំងសិប្បកម្មផលិតមួក ដែលស្ថិត នៅភូមិរការធំ សង្កាត់រការធំ
ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ក្នុងឱកាសនោះលោកបណ្ឌិតប្រធានអង្គប្រជុំបានលើកឡើងថា
សិប្បកម្មនេះមាន ០២ ទីតាំង គឺទីតាំងដុតចំហេះ
និងទីតាំងខ្សែចង្វាក់ផលិតកម្មចេញផលិតផលសម្រេច។
ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការពិនិត្យលទ្ធភាព អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ
តំណាងមន្ទីរ-អង្គភាពជំនាញបានលើកឡើងនូវចំណុចខ្វះខាត និងមតិ យោបល់សំខាន់ៗដើម្បីពិភាក្សាក្នុងនោះមានដូចជា៖
ការប្រើប្រាស់កម្លាំងពលកម្មនៅក្នុងសិប្បកម្មនេះ ពុំទាន់ បានស្នើសុំចុះបញ្ជីនៅមន្ទីរ
ឬក្រសួងការងារនៅឡើយទេ ។
សិប្បកម្មនេះមិនទាន់មានលិខិតបទដ្ឋានគាំពារបរិស្ថាន ឬអនុវត្តតាមលិខិតណែនាំឡើយ ។ ដូច្នេះម្ចាស់សិប្ប កម្មត្រូវបំពេញកាតព្វកិច្ចបង់ប្រាក់ពិន័យកន្លងមកចំនួន ២០លានរៀល និងត្រូវរៀបចំស្នើសុំលិខិតគាំពារ បរិស្ថានឱ្យបានត្រឹមត្រូវ ។ ក្រុមការងារអន្តរក្រសួងបានចុះត្រួតពិនិត្យកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ និង បានរកឃើញចំណុចខ្វះខាតផ្នែកផ្លូវច្បាប់ និងបច្ចេកទេសជាច្រើនដូចជា៖ ខ្វះលិខិតអនុញ្ញាតបង្កើតសិប្បកម្ម, ប្លង់សុវត្ថិភាពឧស្សាហកម្ម, វិញ្ញាបនបត្រអនុញ្ញាតដំណើរការ, លិខិតត្រួតពិនិត្យលក្ខណៈបច្ចេកទេសឡចំហាយ /ម៉ាស៊ីនបណ្ណែនខ្យល់, និងលិខិតអនុញ្ញាតបញ្ចេញសំណ
ល់ជាដើម ។
ប្រធានអង្គប្រជុំបានឱ្យដឹងទៀតថាអាជ្ញាធរមូលដ្ឋាន
និងសមត្ថកិច្ចបានលើកឡើងស្របគ្នាថា សិប្បកម្មនេះពិតជា បានភាយក្លិនផ្សែងដុតក្រណាត់
បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋរស់នៅជុំវិញ
ពិសេសចាស់ជរា កុមារ និងស្ត្រីមានផ្ទៃពោះ។ រដ្ឋបាលក្រុងច្បារមន
និងមន្ទីរពាណិជ្ជកម្ម៖បានបញ្ជាក់ថា កន្លង មកធ្លាប់បានណែនាំឱ្យកែសម្រួល
ប៉ុន្តែម្ចាស់សិប្បកម្មកែប្រែបានតែលើកដំបូលឡចំហាយប៉ុណ្ណោះ ហើយក៏ពុំ ទាន់មានលិខិតអនុញ្ញាតចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវតាមច្បាប់នៅឡើយទេ។
ទីចាត់ការអន្តរវិស័យសាលាខេត្ត
បានស្នើឱ្យម្ចាស់សិប្បកម្មបញ្ឈប់សកម្មភាពដុតក្រណាត់ដែលបង្កផលប៉ះពាល់
និងត្រូវរៀបចំឯកសារស្នើសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ។ ជាការឆ្លើយតប លោក លិន
ឡាយ ម្ចាស់សិប្បកម្ម ផលិតមួក
បានទទួលស្គាល់នូវចំណុចខ្វះខាតក្នុងការគ្រប់គ្រងឡចំហាយតាមស្តង់ដាបច្ចេកទេស
និងការបំពេញ នីតិវិធីច្បាប់ ដោយរូបលោកបានស្នើសុំរយៈពេល ០៤ខែ
ដើម្បីរៀបចំបែបបទផ្លូវច្បាប់ឱ្យបានរួចរាល់។
ជាលទ្ធផល
និងវិធានការសម្រេចក្នុងអង្គប្រជុំ បន្ទាប់ពីបានពិភាក្សា
និងប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ អង្គប្រជុំ បានសម្រេចដាក់ចេញនូវវិធានការចំនួន ០៦
ចំណុចដូចខាងក្រោម៖ 1. ទុកថិរវេលា ០៣ខែ ជូនភាគីម្ចាស់សិប្ប កម្ម
ដើម្បីរៀបចំបំពេញបែបបទ និងនីតិវិធីច្បាប់ផ្សេងៗឱ្យបានត្រឹមត្រូវ។ 2. មន្ទីរជំនាញពាក់ព័ន្ធ
ត្រូវយក សំណល់សំណាកផេះ ទៅធ្វើការពិសោធន៍តាមបច្ចេកទេស។ 3. មន្ទីរ-អង្គភាពជំនាញ
ត្រូវចុះតាមដាន និង ពិនិត្យការអនុវត្តរបស់សិប្បកម្មជារៀងរាល់ ១ខែម្តង។
4. រដ្ឋបាលក្រុងច្បារមនត្រូវស្រាវជ្រាវរកលិខិតអនុញ្ញាតសាងសង់សំណង់
និងចុះកំណត់ព្រំដីឱ្យបានច្បាស់លាស់។
5. ម្ចាស់សិប្បកម្ម
ត្រូវប្រើប្រាស់ធ្យូង ជំនួសឱ្យការដុតសំណល់ឧស្សាហកម្មជាបណ្តោះអាសន្ន។
6. រដ្ឋបាលក្រុង
ត្រូវចាត់អធិការដ្ឋាននគរបាលក្រុង ចុះត្រួតពិនិត្យលើការងារគ្រប់គ្រង
និងបង្ការអគ្គិភ័យ។





No comments:
Post a Comment