កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

 


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦  និងលើក ទិសដៅបន្ត របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួម ពី ឯកឧត្តម លោក/លោកស្រី ជាសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា ប្រធាន/អនុប្រធានគណៈកម្មាធិការអនុសាខាក្រុង-ស្រុក ទាំង៩ សរុបអ្នកចូលរួមចំនួន ៣៣នាក់ ស្រី ១២នាក់ នៅសាលប្រជុំ យឹម សុខុម អាគាររដ្ឋបាលខេត្ត ។


ឆ្លៀក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មាធិការសាខា បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនាពេលកន្លងមក ព្រមទាំងបានផ្តល់ការណែនាំ និងដាក់ ចេញនូវទិសដៅការងារសំខាន់ៗឱ្យអនុសាខាតាមបណ្តាក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់លើការ ងារអាទិភាព សំខាន់ៗមួយចំនួនរួមមាន៖ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយ និងជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងផ្តល់ការគាំពារដល់ជនក្រីក្រ និងបងប្អូន អតីតយុទ្ធជនក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។ ត្រូវសហការផ្សព្វផ្សាយ និងអប់រំណែនាំដល់ ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិនានា។

 


ក្រុមប្រតិបត្តិអនុសាខាត្រូវសហការជាមួយកងកម្លាំងមានសមត្ថកិច្ច ដើម្បីចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ ផ្លូវគោកដល់សិស្សានុសិស្ស និងបងប្អូនកម្មករ-កម្មការិនីរោងចក្រ សំដៅបង្កើនការប្រុងប្រយ័ត្ន និងកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ត្រូវរួមគ្នាផ្សព្វផ្សាយ និងជំរុញដល់មាតាដែលមានផ្ទៃពោះ ឱ្យទៅទទួលវ៉ាក់ សាំងការពារតាមកាលកំណត់ និងការថែទាំសុខភាពឱ្យបានត្រឹមត្រូវ។ និងត្រូវចូលរួមរៀបចំ និងបង្ហាត់ បង្រៀនវគ្គសង្គ្រោះបឋម នៅតាមបណ្តាសាលារៀន ដើម្បីផ្តល់ចំណេះដឹងមូលដ្ឋានដល់សិស្សានុសិស្ស ក្នុងការជួយសង្គ្រោះបន្ទាន់។


ឯកឧត្តមបានបន្តទៀតថា ក្រុមប្រតិបត្តិអនុសាខាទាំងអស់ ត្រូវតែធ្វើសកម្មភាពឱ្យបានលឿន ឈាន ជើងឱ្យដល់ដី និងចុះទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ ដោយមិនត្រូវរើសអើងពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ ព្រោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាក របស់កាកបាទក្រហមកម្ពុជា។

ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិតប្រធាន ក៏បានសង្កត់ធ្ងន់បន្ថែមទៅលើស្មារតីទទួលខុសត្រូវ និងការ សហការគ្នាជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន ក្រុមប្រតិបត្តិ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច ដើម្បី ធានាឱ្យបានថា រាល់សកម្មភាពមនុស្សធម៌ និងការចុះអប់រំផ្សព្វផ្សាយនានា អាចប្រព្រឹត្តទៅបាន យ៉ាងទូលំទូលាយ ជឿជាក់ និងមានប្រសិទ្ធភាពខ្ពស់បំផុត ក្នុងការបម្រើប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ។

 

No comments:

Post a Comment

>

Pages