កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យពីរនាក់ បញ្ជូនទៅសាលា ដំបូងខេត្តកំពង់ស្ពឺ
ជាប់ពាក់ព័ន្ធពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រស្រុកគងពិសី ក្រោមការដឹកនាំបញ្ជា ដោយផ្ទាលយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកង រាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី
ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែកក្កដា
ឆ្នាំ២០២៦ វេលាម៉ោង០៨: ៣០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រុកគងពិសី
ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ទុំ សារិទ្ធិ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក គងពិសី
បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន
នៅចំណុចភូមិព្រៃ កែស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ
ប៊ុន ថុល ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិព្រៃ កែស
ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់
សង្ស័យសារធាតុញៀន(ទម្ងន់០.៤៩ក្រាម),ទូរសព្ទដៃចំនួន០១គ្រឿង (ម៉ាកOPPOពណ៌ខ្មៅ) និងកាបូបលុយចំនួន ០១ ។
បច្ចុប្បន្នជនសង្ស័យខាងលើ
រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន
ក្នុងមន្ទីរស្រាវ ជ្រាវនិងបង្រ្កាបបទល្មើស
នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូង ខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី
៕




No comments:
Post a Comment