កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦

 


ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦និងលើកទិសដៅអនុវត្តបន្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុក ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាច្រើនរូបទៀត។


លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺមានសារៈសំខាន់ណាស់ក្នុងការវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានា ដែលរដ្ឋបាលខេត្ត ក្រុង-ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានអនុវត្តនាពេលកន្លងមក ក្នុងទិសដៅពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនដល់បងប្អូនប្រជាពលរដ្ឋស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។


លោកបណ្ឌិតក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងស្អិតរមួតក្នុងការបង្ក្រាបបទល្មើសនានា ដូចជាបញ្ហាល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀន និងក្រុមក្មេងទំនើង ដែលធ្វើឱ្យស្ថានភាពសន្តិសុខក្នុងខេត្តកំពង់ស្ពឺ ពេញមួយឆមាសទី១ ឆ្នាំ២០២៦ នេះ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។


ឆ្លៀតក្នុងឪកាសនោះដែរ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំ និងជំរុញដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងកាន់តែច្បាស់ពីលក្ខណៈសម្បត្តិទាំង ៧យ៉ាង នៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើការបង្កើនការយកចិត្តទុកដាក់ដោះស្រាយរាល់កង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងត្រូវបន្តពង្រឹងយន្តការវេទិកាសាធារណៈ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋបាលសាលាខេត្ត និងប្រជាពលរដ្ឋ ក្នុងគោលបំណងរក្សាឱ្យបាននូវស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្តកំពង់ស្ពឺទាំងមូល៕

 

No comments:

Post a Comment

>

Pages