កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ចំនួន២ ឃុំ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ចំនួន២ ឃុំ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ

ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាឃុំមានជ័យ និង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាឃុំមានជ័យ ក្រោមអធិបតីភាព លោក ភឹន ផន មេឃុំមានជ័យ និងលោក មោក ឌឹម និងជាប្រធានគណៈកម្មការលទ្ធកម្ម និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។

 

កិច្ចប្រជុំសំណើដេញថ្លៃនេះមានវត្តមានក្រុមហ៊ុនចំនួន ៧ ដែលបានចូលរួមដាក់សំណើដេញថ្លៃក្នងឃុំមានជ័យ និងឃុំដំណាក់រាំង មានវត្តមានក្រុមហ៊ុនចំនួន ១២ ដែលបានចូលរួមដាក់សំណើរដេញថ្លៃ ។

គម្រោងដែលត្រូវដេញថ្លៃនាពេលនេះ គឺការងារសាងសង់ផ្លូវលំក្រាលគ្រួសធម្មជាតិ ចំនួន ១ខ្សែ ក្នុងឃុំមានជ័យ ប្រវែងផ្លូវ ៣,២៧ គ.ម ទទឹង៦ម កម្រាស់ ០,១៥ ម.ម ដាក់លូ ៣ កន្លែង មុខកាត់ ៦០០ ម.ម ប្រវែង៧ មស្លាកសញ្ញា២ កន្លែង តម្លៃប៉ាន់ស្មាន ៣២៦,០២១,៥០០ រៀល និង ឃុំដំណាក់រាំង គម្រោងដែលត្រូវដេញថ្លៃនាពេលនេះ គឺការងារសាងសង់ផ្លូវបេតុងអាមេប្រវែង ០,៤៧៧ គ.ម ទទឹង៦ ម កម្រាស់ ១៥០ ម.ម និងសាងសង់ស្លាកសញ្ញាគម្រោង ១កន្លែង តម្លៃប៉ាន់ស្មាន ៣៣៩.៣៨២.៧០០ រៀល ។

 

បន្ទាប់ពីបើកសំណើដេញថ្លៃ ឃុំមានជ័យ ក្រុមហ៊ុនដែលបានដាក់តម្លៃទាបជាងគេបំផុត គឺបានទៅលើ ក្រុមហ៊ុន ស្ថាបនា តាយអ៉ីង ដែលដេញថ្លៃបាន ក្នុងថវិកា ៥៨,០០០,០០០ រៀល និង ឃុំដំណាក់រាំង ក្រុមហ៊ុនដែលបានដាក់តម្លៃទាបជាងគេបំផុត គឺបានទៅលើ ក្រុមហ៊ុន ស៉ិម ភិវឌ្ឍរតនៈ ដែលដេញថ្លៃបាន ក្នុងថវិកា ១១៦.៣៨៨.០០០ រៀល ។


 

បន្ទាប់មក ក្រុមហ៊ុនដែលបានដេញថ្លៃនៅឃុំមានជ័យ និងឃុំដំណាក់រាំង បានធ្វើការប្តេជ្ញាចិត្ត អនុវត្តគម្រោងដោយការទទួលខុសត្រូវ និងធានាខុសត្រូវលើគុណភាព បច្ចេកទេសក្នុងការសាងសង់ថែមទៀត។


ឱកាសនោះលោក ភឹន ផន ប្រធានគណៈកម្មការលទ្ធកម្មឃុំមានជ័យ បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលការចូលរួមដេញថ្លៃ គឺបានផលល្អប្រសើរ រីឯដំណើការទាំងអស់នៃកម្មពិធី គឺស្របទៅតាមនីតិវិធី។


លោកក៏បានផ្ដាំផ្ញើទៅដល់ក្រុមហ៊ុនទទួលការសាងសង់ទាំង២ ត្រូវអនុវត្តគម្រោងដោយអនុលោមទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបានគុណភាព និងការប្រើប្រាស់បានយូរអង្វែង។

 



No comments:

Post a Comment

>

Pages