នុះចឹងតើបានជាសម្បើបដៃខ្លាំងណាស់!
ក្រោយពីបណ្តាញសហគមន៏ព្រៃឡង់បានផ្តិតជាស្នាមមេដៃដាក់ពាក្យ បណ្តឹងមកមន្ទីរបរិស្ថានខេត្តព្រះវិហារ
កាលពីថ្ងៃទី២៦រួចមក ទើបដឹងថាបុគ្គលជាឈ្មួញឈើដុះស្លែរជើងខ្លាំង ប្រចាំនៅក្នុងស្រុកជ័យសែន
ឈ្មោះ យ៉ាន ថា នេះជានរណា!
ប្រភពច្បាស់ការណ៍មួយបានបកមុខពន្លាត់ស្បែកបុគ្គលជាមេឈ្មួញដុះស្លែរជើងខ្លាំងខាងប្រមូលនឹងដឹកជញ្ជូនឈើចេញពីក្នុងតំបន់ព្រៃឡង់តាមច្រកស្រែវាល
ភូមិភ្ញាក់រលឹក ឃុំ(ធ្មា) ស្រុកជ័យសែន ខេត្តព្រះវិហារ នេះតែម្តង ។
ប្រភពពីប្រជាពលរដ្ឋក៍ដូចជាមន្ត្រីតូចតាចក្នុងស្ថាប័នមួយគ្នាដែលអត់លិឌ
បានឲ្យដឹងថាហេតុដែលជំរុញឲ្យបុគ្គល ដែលជាឈ្មួញឈើឈ្មោះ យ៉ាន ថា ហ៊ានធ្វើព្យុះធ្វើភ្លៀងជាន់ផ្អៀង១ចំហៀងស្រុកជ័យសែនខាងដើរគៀគរ
ប្រមូលនឹងដឹកឈើចេញពីក្នុងតំបន់ព្រៃឡង់បានយ៉ាងរលូនទៅបានបែបនេះ ក៏ព្រោះតែបុគ្គលរូបនេះគេមានបក្ខ
ពួកខ្នងបង្អែកយ៉ាងរឹងមាំ ដោយទី១អ្នកស្រី ភោក ហុង តួរនាទីប្រធានសហគមន៍ព្រៃឈើ ភ្ញាក់រលឹក
ត្រូវជាម្តាយ បង្កើត និងទី២លោក យ៉ាន ផាន់ណា មានតួរនាទីប្រធានស្នាក់ការបរិស្ថានស្រែវាល
គឺត្រូវជាប្អូនបង្កើតរបស់ បុគ្គលជាមេឈ្មួញឈើខាងនោះទៀត ដែលនេះហើយត្រូវបានគេដាក់កាសង្ស័យថា ក៏ព្រោះតែអាងអំណាចបក្ខ
ពួកគ្រួសារនិយមប្រចាំនៅតំបន់នោះ ទើបបានធ្វើឲ្យបុគ្គលឈ្មួញឈើឈ្មោះ យ៉ាន ថា នេះក្លាយជាតោដ៍កំណាច
ខាងដឹកជញ្ជូនឈើចេញពីតំបន់នោះ គ្មានក្រែងរអា.សមត្ថកិច្ចណាបន្តិចទាល់តែសោះ ជាពិសេសគឺជំនាញមន្ត្រី
បរិស្ថានស្នាក់ការស្រែវាលនោះតែម្តង ។
ជាក់ស្តែងកាលពីអំឡុងយប់ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ
បុគ្គលមេឈ្មួញឈើខាងលើរួម និង បក្ខពួកមួយចំនួនទៀតបាន និងកំពុងធ្វើសកម្មភាពលើកឈើដាក់លើរថយន្តនៅចំនុចភូមិភ្ញាក់រលឹក
ឃុំធ្មា ស្រុក ជ័យសែន ខេត្តព្រះវិហារ ពេលនោះត្រូវបានបណ្តាញសហគមន៏ព្រៃឡង់ ចុះទៅរារាំងតែត្រូវបានបក្ខពួកក្រុម
ឈ្មួញទាំងនោះរើឈើទំលាក់ចេញពីលើរថយន្ត រួចក៏បើករថយន្តចេញទាំងគឃ្លើន ។ ក្នុងហេតុការនោះអ្នកតាម
ដានសង្គមបានឃើញបន្ទាប់ពីហ្វេសប៊ុក១ ឈ្មោះចិត្តត្រា បានបង្ហោះហើយឃើញពីសកកម្មភាព និងទង្វើរដ៍
គឃ្លើន របស់ក្រុមមេឈ្មួញឈើនេះ ហាក់ហួសចិត្តដោយលាន់មាត់គ្រប់ៗគ្នាថា នេះហើយគេមានខ្នងមានខ្សែរ។
ពាក់ពន្ធ័ទៅនិងការលើកខាងលើនេះអង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក មឿន
សុភេទ ប្រធានបរិស្ថាន បានទេនៅមុនម៉ោងផ្សាយនេះ ដោយទូរសព្ទ័លោកមិនអាចទាក់ទងបានដោយឡែកលោក
មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានបដិសេធន៍ថាចំពោះបទល្មើសគឺមន្ត្រី
របស់លោកបានឃើញ ហើយបង្ក្រាបបានមែនតែចំពោះលោក យ៉ាន់ ផាន់ណា លោកគឺគេនៅគូលេនព្រហ្មទេពទេ
ហើយគាត់ទើប តែដូរពីគូលេនព្រហ្នទេព បានប៉ុន្មានថ្ងៃហ្នឹងតើ! ។
មួយវិញទៀតលោកអនុប្រធានមន្ទីអះអាងថា
រឿងលោក យ៉ាន ផាន់ណា និងលោក យ៉ាន ថា ក៏ដូចជាអ្នកស្រី
ភោក ហុង ដែលត្រូវជាម្តាយបង្កើត គឺអ្នកទាំង២មិនត្រូវរូវគ្នា៥ទៅ៦ឆ្នាំហើយ លោកថាកន្លងបងប្អូនគាត់ធ្វើបទ ល្មើសក៏លោក យ៉ាន ផានណា ហ្នឹងចាប់ដែរហើយក៏មិនពាក់ពន្ធ័ទៅនិងបទល្មើសនោះដែរ
បន្ថែមលើនេះ លោកថា ក្នុងថ្ងៃកើតហេតុក៏ យ៉ាន់ ផាន់ណា ដាក់ច្បាប់គឺអត់បាននៅកន្លែងដែរ
ហើយចំពោះរឿងរ៉ាវបុគ្គល ឈ្មោះ យ៉ាន ថា នោះវិញគឺខាងមន្ទីរកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចរាល់អស់ហើយ
ចំពោះរឿងរ៉ាវនេះ និយាយជារួមលោកអនុប្រធានមន្ទីរបរិស្ថានថា គឺមិនជាប់ពាក់ពន្ធ័ជាមួយនិង
យាយ ហុង និងលោក យ៉ាន ផានណា នោះដែររឿងព្រហ្មទណ្ឌអ្នកណាប្រព្រឹត្តលោកថា អ្នកនោះជាអ្នកទទួលខុសត្រូវខ្លួនឯង
។
យ៉ាងណាក៏ដោយ ការដែលលើកឡើងរបស់ លោកអនុប្រធានមន្ទីរបរិស្ថានរូបនេះហាក់ខ្វែងទៅនិងមតិ
របស់ មហាជនអ្នកតាមដានព័ត៏មានសង្គមលើកសុភាសិតខ្មែរ១ឃ្លាថា(កាត់ទឹកមិនដាច់កាត់សាច់មិនបាន)វែកញ៉ែកនៅតាមតុកាហ្វេ
សួរដេញដោលគ្នាពីមាត់មួយទៅមាត់មួយ ដោយអ្នកខ្លះលើកឡើងថា យ៉ឺសពួកគេហ្នឹងអីក៏ អាក្រក់ម្លេះៗ!
លោក!ម្តាយមិនស្គាល់កូនប្អូនមិនស្គាល់បងយ៉ាងចិងនោះ!
។
យ៉ាងណាក៏ដោយប្រជាពលរដ្ឋរស់នៅតំបន់នោះទទួចស្នើរដល់លោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារមេត្តាស៊ើបអង្កេតលើករណីនេះឲ្យបានស៊ីជម្រៅផងចុះ
ពីព្រោះកន្លងមករឿងរ៉ាវមួយចំនួនដែលធ្លាប់កើតមានឡើងក្នុង ខេត្តព្រះវិហារ គឺនៅតាមបណ្តាស្រុក១ចំនួនតូចប្រព្រឹត្តដោយបុគ្គលជាមន្ត្រីបម្រើការក្នុងអង្គភាព
ឬស្ថាប័ទេ តែដល់ពេលទឹកចូលច្រមុះ បែជាទៅយកស្ថាប័នឬអង្គភាពធ្វើជាខែលបិតបាំងនូវទង្វើរដ៏ស្មោកគ្រោកដែលខ្លួនបាន
ប្រព្រឹត្តឯកជននោះទៅវិញ ។
បន្ថែមលើនោះក៍មានមន្ត្រីហីអើ!ធនញ្ជ័យធ្លាក់ទឹក
ខ្លះគឺបានចេញមុខបដិសេធន៍ជំនួសឲ្យមេរបស់ខ្លួនយ៉ាងដាច់ អហង្កាថាមេឬមន្ត្រីរបស់ខ្លួនមិនប្រព្រឹត្ត
គឺល្អគ្រប់ដប់ទាំងដែលមេ របស់ខ្លួនក៍ដូចមន្ត្រីរបស់ខ្លួនស្អុយរលួយធំក្លិន ស្អុយបញ្ច្រាសខ្យល់ផងក៏មានតែរាល់ទង្វើរបុគ្គលទាំងឡាយណាដែលខ្លួនធ្វើខ្លួនប្រព្រឹត្ត
គឺមិនអាចបិតបាំងពីភ្នែក មហាជនបានឡើយ ល្គឹកណាលុះតែកុំប្រព្រឹត្ត
ព្រោះក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ ហើយបាតដៃក៏មិន អាចយកទៅបិតបាំងនូវពន្លឺនៃព្រះទិន្នករណ័បានដែរទង្វើនិងការប្រព្រឹតរបស់អ្នកមុននិងក្រោយគងតែសង្គមគេ
បើកមុខពន្លាតស្បែរហើយកុំចេះតែហ៊ានពេក
។
ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំនេះ គឺផ្អែកទៅលើទង្វើបុគ្គលជាអ្នកព្រព្រឹត្តក្នុងនាមកញ្ចក់ឆ្លុះបញ្ចាំងពីតថភាព
សង្គម បើសិនបុគ្គឬម្ចាស់សាមីអង្គភាពពាក់ព័ន្ធណាមួយយល់ថា
កាចុះផ្សាយនេះមិនតម្លាភាពចំពោះអង្គភាព ឬ សាម៉ីយើងខ្ញុំ ស្វាគមន៏រាល់កាបភ្លឺពីម្ចាស់សាមីពាក់ពន្ធ័រៀងរាល់ម៉ោងធ្វើការ សូមអគុណ ៕



No comments:
Post a Comment