ឯកឧត្តមបណ្ឌិត ជាម
ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជំរុញ និងស្នើដល់ក្រុមហ៊ុន Metfone ឱ្យជួយ ពង្រីកប្រព័ន្ធសេវាអ៊ីនធឺណិត
និងទូរស័ព្ទឱ្យបានទូលំទូលាយនៅក្នុងមូលដ្ឋានខេត្ត ជាពិសេសនៅតាមគោល ដៅសំខាន់ៗ
ក៏ដូចជាប្រជាពលរដ្ឋតាមជនបទដាច់ស្រយាល និងតំបន់រមណីយដ្ឋានទេសចរណ៍នានា ដើម្បី ទាក់ទាញភ្ញៀវទេសចរ
និងសម្រួលដល់ការទំនាក់ទំនង ស្របទៅតាមការប្រើប្រាស់បច្ចេកវិទ្យាកំពុងដើរ តួនាទីយ៉ាងសំខាន់
និងការដាក់ឱ្យដំណើរការជាផ្លូវការនូវ បណ្តាញសេវាទូរសព្ទចល័តជំនាន់ទី៥ (5G) នៅ ក្នុងខេត្ត។ ឯកឧត្តមបានថ្លែងបែបនេះគ្រាដែលឯកឧត្តមបាន អនុញ្ញាតឱ្យលោក
ថៀវ វ៉ាន់ ណាម (Thiều Văn
Nam) នាយកសាខា Metfone ខេត្តកំពង់ស្ពឺ តំណាងក្រុមហ៊ុន
Metfone ចូលជួបសម្តែងការគួរសម និងណែនាំ ខ្លួនជាផ្លូវការ
និងពិភាក្សាការងារ ក្នុងឱកាសដែលលោកទទួលភារកិច្ចបំពេញការងារនៅខេត្តកំពង់ស្ពឺ។
លោក ថៀវ វ៉ាន់ ណាម
(Thiều
Văn Nam) នាយកសាខា Metfone ខេត្តកំពង់ស្ពឺ បានរាយការណ៍អំពីស្ថានភាព ប្រតិបត្តិការរបស់សាខា
និងណែនាំអំពីសេវាកម្មនានារបស់ក្រុមហ៊ុន Metfone។
ទន្ទឹមនឹងនោះ លោកក៏បាន លើកឡើងពីបញ្ហាប្រឈម និងការលំបាកមួយចំនួន
ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ការធានា ប្រភពផ្គត់ផ្គង់អគ្គិសនី
សន្តិសុខ និងសុវត្ថិភាពសម្រាប់ស្ថានីយ៍ BTS ព្រមទាំងបានស្នើសុំការគាំទ្រលើការ
រៀបចំសិក្ខាសាលាតភ្ជាប់អាជីវកម្ម និងកម្មវិធីជួយគាំទ្រកម្មករ
និងនិយោជិតនៅក្នុងខេត្ត។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត
អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង
និងការរួមចំណែករបស់សាខា Metfone ខេត្តកំពង់ស្ពឺ
ចំពោះការអភិវឌ្ឍរបស់ខេត្ត ក៏ដូចជាការរួមចំណែក របស់ Metfone នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមក៏បានណែនាំដល់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធឱ្យ សហការដោះស្រាយបញ្ហាប្រឈម
និងបង្កលក្ខណៈអំណោយផល ដើម្បីឱ្យ Metfone អាចបន្តអភិវឌ្ឍ និង
រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខេត្ត។ ជាមួយគ្នានេះ
ឯកឧត្តមក៏បានស្នើឱ្យ Metfone ពង្រីកបណ្តាញសេវាទៅកាន់តំបន់ភ្នំ
តំបន់ដាច់ស្រយាល និងធានាគុណភាពសេវាកម្មនៅតាម តំបន់ទេសចរណ៍ផងដែរ។
លោកនាយកសាខា Metfone ខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់
និងការគាំទ្រពីឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់
ព្រមទាំងបានប្តេជ្ញាខិតខំប្រឹងប្រែង បន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម
និងរួមចំណែកយ៉ាងមានប្រសិទ្ធភាពដល់ការអភិវឌ្ឍសេដ្ឋ កិច្ច
និងសង្គមក្នុងខេត្តកំពង់ស្ពឺ ។





No comments:
Post a Comment