ពិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៣០០គ្រួសារ នៅស្រុកគងពិសី - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

ពិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៣០០គ្រួសារ នៅស្រុកគងពិសី

 


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ  បាន អញ្ជើញអមដំណើរលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងពិធីចែកអំណោយមនុស្ស ធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣០០គ្រួសារ មកពីឃុំទាំង១៣ នៃស្រុកគងពិសី។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅវត្តអង្គរំដួល (ហៅវត្តស្វាយទាប) ស្ថិតនៅក្នុងភូមិស្វាយ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។


នៅក្នុងឱកាសនោះ លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសី បានអានរបាយការណ៍ស្វាគមន៍ ដោយបាន គូសបញ្ជាក់អំពីស្ថានភាពទូទៅ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការស្វែងរក និងស្រង់ទិន្នន័យគ្រួសារងាយរងគ្រោះបំផុតក្នុងឃុំទាំង១៣ ដើម្បីទទួលបានជំនួយមនុស្សធម៌ទាន់ ពេលវេលា ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងក្តីនឹករលឹកពី សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ ស៊ីហនុ ព្រះវររាជ មាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម។




ជាមួយគ្នានេះដែរ លោកជំទាវបានរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ខ្ពស់លើការថែរក្សា សុខភាព និងអនាម័យជាប្រចាំ ដោយត្រូវរស់នៅ និងហូបស្អាត។ លោកជំទាវបានណែនាំឱ្យកាត់បន្ថយការ បរិភោគអាហារដែលមានជាតិផ្អែម ប្រៃ និងជាតិខ្លាញ់ច្រើន ព្រមទាំងកាត់បន្ថយការពិសារគ្រឿងស្រវឹង និង ភេសជ្ជៈកំប៉ុងផ្អែមៗ ហើយផ្ទុយទៅវិញ ត្រូវខិតខំបង្កើនការញ៉ាំបន្លែធម្មជាតិឱ្យបានច្រើន ដើម្បីធានានូវសុខភាព ល្អបរិបូរណ៍ និងជៀសផុតពីជំងឺដង្កាត់ផ្សេងៗ ។

លោកជំទាវបានបន្តទៀតថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែឈរនៅក្បែរខាង និងរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ដោយមិនទុកឱ្យប្រជា ពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយមិនបានដឹង ឬមិនបានជួយដោះស្រាយនោះឡើយ។ អំណោយ មនុស្សធម៌ដែលបានចែកជូននាពេលនេះ ទោះបីជាមិនបានបំពេញតាមតម្រូវការទាំងស្រុង ប៉ុន្តែវាអាចជួយ សម្រាលទុក្ខលំបាក និងជីវភាពរស់នៅរបស់បងប្អូនបានមួយកម្រិត។

បន្ថែមពីនេះ លោកជំទាវបានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វបន្ថែមនៅតាមខ្នងផ្ទះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងត្រូវបញ្ជូនកូនចៅឱ្យបានទៅរៀនសូត្រ គ្រប់ៗគ្នា ដើម្បីឱ្យពួកគេមានអនាគតភ្លឺស្វាង និងក្លាយជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ប្រទេសជាតិ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះទាំង ៣០០គ្រួសារ ក្នុងមួយ គ្រួសារៗទទួលបាន៖ អង្ករ ,មី ,ត្រីខ ,ទឹកត្រី ,ទឹកស៊ីអ៊ីវ ប្រេងឆា ,ទឹកសុទ្ធ ,ឃីត ១កញ្ចប់ សារុង និងថវិកាចំនួន ២០,០០០ រៀលផងដែរ៕

 

No comments:

Post a Comment

>

Pages