អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ការពន្លឿនដោះស្រាយដីធ្លី និងរឹតបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុង កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ការពន្លឿនដោះស្រាយដីធ្លី និងរឹតបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុង កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤

 


ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ សាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។  កិច្ចប្រជុំ នេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក-លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត  កង កម្លាំងទាំង៣ ព្រមទាំងលោកអភិបាល អភិបាលរងក្រុង-ស្រុកទាំង ៩ ។


ក្នុងឱកាសនោះ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានមានប្រសាសន៍កោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានសហការ គ្នាយ៉ាងល្អក្នុងការអនុវត្តភារៈកិច្ចនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានផ្តល់នូវ អនុសាសន៍ និងទិសដៅសំខាន់ៗមួយចំនួនដល់សមាជិក បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការជិតស្និទ្ធរវាង ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ព្រមទាំងមន្ទីរ-អង្គភាពជុំវិញខេត្ត យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រ ឈម សំណូមពរ និងឆ្លើយតបតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានតម្លា ភាព និងប បន្តតាមដាន និងជំរុញការអនុវត្តផែនការអភិវឌ្ឍន៍ខេត្តឱ្យសម្រេចបានលទ្ធផលផ្លែផ្កា ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានជំរុញ និងរំលឹកដល់មន្ត្រីទទួលបន្ទុក ទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងពិនិត្យមើលការងារលិខិតចេញ-ចូល ព្រមទាំងការបូកសរុប ទិន្នន័យផ្សេងៗ ឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងទាន់ពេលវេលា។ ជាពិសេស ឯកឧត្តមបណ្ឌិត បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ដល់រាល់មន្ត្រីជំនាញទាំងអស់ ដែលត្រូវចុះបេសកកម្មតាមរោងចក្រ-សហគ្រាស ត្រូវតែមានលិខិត ស្នាមផ្លូវការចេញពីរដ្ឋបាលខេត្តជាដាច់ខាត ដើម្បីធានាបាននូវភាពស្របច្បាប់ តម្លាភាព និងប្រសិទ្ធភាពខ្ពស់ក្នុង ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងវិនិយោគិន។


ទន្ទឹមនិងនោះ ឯកឧត្តមអភិបាលខេត្ត ក៍បានជំរុញ និងពន្លឿនការដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋឱ្យបាន ឆាប់រហ័ស និងមានយុត្តិធម៌ ព្រមទាំងបន្តរៀបចំចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ។ និង ណែនាំឱ្យអាជ្ញាធរក្រុង-ស្រុក បង្កើនការសហការជាមួយមន្ទីរជំនាញ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ព្រំប្រទល់រដ្ឋបាល ឱ្យបានច្បាស់លាស់ ចៀសវាងការជាន់ប្រទាក់គ្នារវាងសមត្ថកិច្ចដែនដី ។


ឯកឧត្តម បានលើកឡើងថា ទោះបីជាស្ថានភាពសន្តិសុខទូទៅមានលក្ខណៈល្អប្រសើរក៏ដោយ អាជ្ញាធរមានសមត្ថ កិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តខិតខំរឹតបន្តឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែសកម្មបន្ថែមទៀត។ ជាពិសេស ឯកឧត្តមបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ឱ្យបង្កើន ប្រតិបត្តិការស្រាវជ្រាវ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ (Scam Online) ឱ្យមាន ប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីធានាសុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


ឯកឧត្តមបណ្ឌិត បានស្នើ និងណែនាំដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយ កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចុះអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានកាន់តែទូលំទូលាយ និង ស៊ីជម្រៅជូនដល់បងប្អូនប្រជាពលរដ្ឋ។ ក្នុងនោះ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ត្រូវយកចិត្តទុកដាក់ខ្ពស់ជា ពិសេសលើក្រុមគោលដៅជាបងប្អូនកម្មករ-កម្មការិនីតាមបណ្តារោងចក្រ សហគ្រាស ដើម្បីយល់ដឹងពីសុវត្ថិភាព ក្នុងការធ្វើដំណើរ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិត ទ្រព្យសម្បត្តិក្នុងមូលដ្ឋាន។


ឯកឧត្តម បានជម្រាបជូនដល់មន្ត្រីរាជការថា អាជ្ញាធរខេត្តបានរៀបចំ និងត្រៀមលក្ខណៈសម្បត្តិរួចរាល់អស់ ហើយ ក្នុងការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងដ៏ធំប្រចាំខេត្ត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៩ ខែសីហា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ព្រឹត្តិការណ៍កីឡានេះ រៀបចំឡើងក្នុងគោលបំណងបំផុសចលនាលើកកម្ពស់វិស័យកីឡា សុខភាព សាមគ្គីភាព និងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍នៅក្នុងខេត្តឱ្យកាន់តែមានសក្ដានុពល និងទាក់ទាញបន្ថែមទៀតផងដែរ។

No comments:

Post a Comment

>

Pages