ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខចំពោះគ្រួសារសព លោក ហុក ម៉ារ៉ាឌី នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខចំពោះគ្រួសារសព លោក ហុក ម៉ារ៉ាឌី នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ

 

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូខេត្ត អញ្ជើញជាអធិបតីក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ពាំនាំនូវសារលិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំ និងថវិកាចូលបុណ្យ ជូនដល់គ្រួសារសព លោក ហុក ម៉ារ៉ាឌី នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ទទួលមរណភាពកាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៦ វេលាម៉ោង១:១៣នាទី រសៀល ក្នុងជន្មាយុ ៤៥ឆ្នាំ ដោយរោគាពាធ ដែលត្រូវជាកូនប្រុសបង្កើតរបស់ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ បានប្រព្រឹត្តទៅនៅផ្ទះនៃសព ដែលស្ថិតនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។



ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ព្រមទាំងប្រតិភូអមដំណើរ បានសម្តែងនូវសេចក្តីក្តុកក្តួល និងស្តាយស្រណោះជាពន់ពេកចំពោះការលាចាកលោករបស់ លោក ហុក ម៉ារ៉ាឌី ដែលជាមន្ត្រីរាជការបំរើការងារយ៉ាងសកម្ម មានសមត្ថភាព និងបានលះបង់កម្លាំងកាយចិត្តក្នុងការរួមចំណែកអភិវឌ្ឍន៍រដ្ឋបាលខេត្តនាពេលកន្លងមក។ គណៈប្រតិភូទាំងអស់បានចូលរួមបួងសួងដល់តេជគុណរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមឱ្យវិញ្ញាណក្ខន្ធរបស់ លោក ហុក ម៉ារ៉ាឌី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

 


No comments:

Post a Comment

>

Pages