លោកជំទាវបណ្ឌិត ពេជ
ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ នៃកម្ពុជា បានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន៦ខ្នង ដែលជា អំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន
ម៉ាណែត នាយករដ្ឋមន្ត្រី ដល់គ្រួសារវិរកងទ័ពដែលបានពលីក្នុងបុព្វ ហេតុជាតិ
មាតុភូមិកំពុងរស់នៅក្នុងស្រុកបសេដ្ឋ ស្រុកសំរោងទង ក្រុងឧដុង្គម៉ែជ័យ និងស្រុកថ្ពង នៃខេត្តកំពង់ស្ពឺ
។
ក្នុងពិធីប្រគល់ផ្ទះនោះក៏បានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ឯកឧត្តមបណ្ឌិត
ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងប្រតិភូជាច្រើននាក់ផងដែរ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បាន ពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត
រួមជាមួយប្រសាសន៍សួរសុខទុក្ខដោយក្តីបារម្ភ ពី សំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រ
ជូនដល់ ក្រុមគ្រួសារនៃសពផងដែរ។
ក្នុងនោះលោកជំទាវក៏បានណែនាំនិងផ្តាំផ្ញើដល់គ្រួសារនៃសពវិរកងទ័ពឱ្យខិតខំប្រឹងប្រែងក្នុងការដាំដុះ
ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពបន្ថែម
លើសពីនេះត្រូវបញ្ជូនកូនៗឱ្យចូលសិក្សារៀនសូត្រឱ្យបានគ្រប់គ្នា ដោយលោកជំទាវ
បានធានាក្នុងការជួយមើលថែទាំ ការផ្ដល់ឱកាសការងារ ឬការជំរុញឱ្យមានជំនាញវិជ្ជាជីវៈ ។ ទន្ទឹមនោះសម្រាប់ កូនៗ
លោកជំទាវនឹងជួយឱ្យពួកគេបានចូលបម្រើកងទ័ព ពេលដែលពួកគេធំនិងបានរៀនសូត្រចប់
នេះប្រសិនជា ពួកគេចង់។
បន្ថែមពីនោះ លោកជំទាវស្ត្រីទី១ បានជំរុញនិងផ្ដាំផ្ញើដល់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ ស្ពឺ បន្តចុះសួរសុខទុក្ខ និងយកចិត្តទុកដាក់នៅពេលមានជំងឺឈឺថ្កាត់ ជាងនេះត្រូវយកចិត្តទុកដាក់ណែនាំពួកគេ ឱ្យ ទៅរកសេវាសុខាភិបាល ហើយលោកជំទាវបានអះអាងថា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិមិនបោះបង់ឬទុកពួក គេឱ្យនៅឯកោនោះទេ។
សូមបញ្ជាក់ថា
ជាការគិតគូរដល់ស្ថានភាពជីវិតរបស់វីរកងទ័ពរួមទាំងក្រុមគ្រួសារ សម្តេចធិបតី
បានដាក់ចេញ នូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាផ្តល់ការណែ
នាំឱ្យប្រកបមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ
ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សា កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី
ការជួយសម្រួលដល់ការផ្ទេរប័ណ្ណកម្មសិទ្ធិដោយមិនគិតកម្រៃ សេវា
រួមទាំងការប្រគល់ជូននូវមេដាយកិត្តិយសដល់វីរកងទ័ពដែលបានប្រយុទ្ធដោយផ្ទាល់ក្នុងសមរភូមិការពារ
ទឹកដី។
ជាលទ្ធផល
ក្រុមគ្រួសាររបស់វីរកងទ័ពបានប្រកបរបរចិញ្ចឹមជីវិតយ៉ាងរីកចម្រើន បានរៀបចំទុកដាក់ផ្ទះសម្បែង
ដោយមានការដាំដំណាំជាច្រើនមុខនៅជុំវិញផ្ទះ
និងថែមទាំងបានបញ្ជូនកូនចៅទៅរៀនសូត្រគ្រប់ជ្រុងជ្រោយផង ដែរ។
សូមបញ្ជាក់ថាក្រៅពីផ្តល់ផ្ទះថ្មី៦ខ្នងដល់គ្រួសារវិរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១នៃកម្ពុជា
ក៏បានចែកជូននូវគ្រឿងឧបភោគ
បរិភោគ និងសម្ភារៈប្រើប្រាស់បន្ថែមផងដែរ។




No comments:
Post a Comment