ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងបើកដំណើរការប្រជុំប្រចាំខែសីហា នៅថ្ងៃទី២៧ ដឹកនាំដោយ ប្រធានប្តូរវេន ឯកឧត្តម សុខ ប៊ុនសំណាង - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងបើកដំណើរការប្រជុំប្រចាំខែសីហា នៅថ្ងៃទី២៧ ដឹកនាំដោយ ប្រធានប្តូរវេន ឯកឧត្តម សុខ ប៊ុនសំណាង

 

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ថ្មីៗនេះ  នៅលើផេកផ្លូវការ  របស់លេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបង្ហោះសំណេថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងបើកដំណើរការអង្គប្រជុំ ប្រចាំខែសីហា  ដោយកំណត់យកថ្ងៃទី២៧  នៃបំណាច់ខែសីហា នេះ ។

 



នៅក្នុងខ្លឹមសារបានបញ្ជាក់ថា លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់  មានកិត្តិយសសូម ជម្រាបជូន ប្រជាពលរដ្ឋខ្មែរទូទៅ និងគ្រប់និន្នាការ ទាំងក្នុងប្រទេស ទាំងក្រៅប្រទេស ព្រមទាំងអ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិ ឲ្យបានជ្រាបថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់ យោបល់ មានកិច្ចប្រជុំប្រចាំខែសីហា / ២០២៦  ដឹកនាំដោយប្រធានប្តូរវេន ឯកឧត្តម សុខ ប៊ុនសំណាង  (ប្រធានប្រតិភូគណបក្ស សង្គមអភិវឌ្ឍន៍) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ១៤កើត  ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០  ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨និង៣០ នាទី នៅទីស្ដីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) តាមរបៀបវារៈ ដូចតទៅ ៖



១. ការលើកឡើង របស់ប្រធានប្រតិភូគណបក្ស ដែលមានគំរោងរៀបរៀងទស្សនទានសម្រាប់ខែកញ្ញា  ជូន ប្រមុខរាជរដ្ឋាភិបាល    ២.ការលើកឡើង របស់ប្រធានប្រតិភូសាមីនីមួយៗ អំពីការមើលឃើញជ្រុងណាមួយ នៃបរិបទសង្គម ក្នុងវត្ថុបំណងស្ថាបនាលើកកំពស់អភិបាលកិច្ចល្អ    ៣. ការលើកឡើង របស់ប្រធានលេខា ធិការដ្ឋាន លើកិច្ចការមួយខែកន្លងមក ភ្ជាប់ជាមួយនឹងខ្លឹមសារ និងអត្ថប្រយោជន៍របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងការពង្រឹងការគោរពអនុវត្តន៍ ព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តម ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់,  ៤. ផ្សេងៗ ។



គួរបញ្ជាក់ផងដែរ ស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយមានការរៀបចំសម្របសម្រួលពី សំណាក់ឯកឧត្តមបណ្ឌិតប្រធានលេខាធិការដ្ឋាន គឺបានជម្រុញអោយស្ថាប័នមួយនេះ ដំណើការយ៉ាងរលូន ក្នុងនោះមានទាំងការរៀបចំពិធីការ និងការរៀបចំសម្របសម្រួលលិខិតបទដ្ឋានគតិយុត្តិនានា  លើសពីនេះ ផងដែរ ប្រធានគណបក្សនយោបាយ ដែលចូលរួមជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានចុះ ទំនាក់ទំនងប្រមូលយកអំពីចំណុចភាពមិនប្រក្រតីយ៉ាងច្រើននៅតាមបណ្តាមូលដ្ឋាន  គោរពធ្វើជារបាយ ការណ៍ ហើយក៏ទទួលបានការយកចិត្តទុកដាក់ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី តម្រូវអោយក្រសួងជំនាញ អនុវត្តន៍ ប្រកបដោយប្រសិទ្ធិភាពផងដែរ ៕



No comments:

Post a Comment

>

Pages