ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ ១ខ្សែ ប្រវែង ៨.៥ គីឡូម៉ែត្រ ក្នុង ស្រុកគងពិសី - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ ១ខ្សែ ប្រវែង ៨.៥ គីឡូម៉ែត្រ ក្នុង ស្រុកគងពិសី

 


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុង ពិធីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST កំណាត់ផ្លូវលេខ ១៣០A (ផ្លូវលេខ១២៧ចាស់) ដែលមានប្រវែងសរុប ៨,៥០០ ម៉ែត្រ ស្ថិតក្នុងឃុំព្រៃញាតិ និងឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

 


ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញ ខេត្ត, តំណាងក្រុមហ៊ុនទទួលការសាងសង់, អាជ្ញាធរស្រុក, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងបងប្អូនប្រជា ពលរដ្ឋចូលរួមយ៉ាងកុះករ។


លោក ហុង សុខា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កំណាត់ផ្លូវលេខ ១៣០A នេះ មានប្រវែងសរុប ៨.៥ គីឡូម៉ែត្រ និងទទឹង ៧ ម៉ែត្រ។ ក្នុងនោះ រួមមាន៖ ផ្លូវបេតុង ប្រវែងប្រមាណ ១ គីឡូ ម៉ែត្រ។ ផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ប្រវែងប្រមាណ ២ គីឡូម៉ែត្រ ដែលធ្លាប់បានស្ថាបនាដោយក្រុមហ៊ុន អ៊ុត ធី។ កំណាត់ផ្លូវសេសសល់ ប្រវែងប្រមាណ ៥.៥ គីឡូម៉ែត្រ ដែលបានរងការខូចខាតធ្ងន់ធ្ងរដល់ស្រទាប់គ្រឹះ ហើយផ្លូវនេះមិនស្ថិតក្នុងគម្រោងថែទាំប្រចាំរបស់មន្ទីរនោះទេ ទើបចាំបាច់ត្រូវរៀបចំធ្វើការជួសជុល និងកែ លម្អឡើងវិញនាឱកាសនេះ។


ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានគូសបញ្ជាក់អំពីសក្តានុពលដ៏សំខាន់ៗរបស់ខេត្តកំពង់ស្ពឺ ដែលកំពុងមានការរីកចម្រើនលើគ្រប់វិស័យ រួមមាន វិស័យកសិកម្ម វិស័យរ៉ែ និងថាមពល វិស័យឧស្សាហកម្ម ព្រមទាំងវិស័យទេសចរណ៍ ដែលវិស័យទាំងនេះកំពុងទាក់ទាញវិនិយោគិន និងបង្កើតឱកាសការងារយ៉ាងច្រើន ជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានគូសរំលេចថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលតែង តែបានយកចិត្តទុកដាក់ខ្ពស់ជាចម្បងចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកម្មករ កម្មការិនី ព្រមទាំង ការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ និងសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅតាមមណ្ឌល សុខភាព និងមន្ទីរពេទ្យនានាឱ្យកាន់តែមានប្រសិទ្ធភាព និងខិតជិតប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត និងគ្មានការ លើកលែងចំពោះ ក្រុមក្មេងទំនើង ដែលបង្កភាពអនាធិបតេយ្យ និងបំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋាន ដើម្បីធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរស្រុកគងពិសី ដែលបានខិត ខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋាននាពេលកន្លងមក។


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានធ្វើការសំណូមពរយ៉ាងទទូចដល់លោកគ្រូ អ្នកគ្រូ អ្នកគ្រប់គ្រងគ្រឹះ ស្ថានសិក្សា អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបង្កើនការយកចិត្តទុកដាក់លើការ គ្រប់គ្រងអនាម័យ និងសំរាម ឱ្យបានត្រឹមត្រូវ ដោយត្រូវចេះញែកសំរាម និងទុកដាក់សំរាមក្នុងធុងសំរាមឱ្យបានរៀបរយ ជៀសវាងការបោះចោលពាសវាលពាសកាល ដើម្បីរួមគ្នារក្សា បរិស្ថានស្អាត សោភ័ណភាពស្រស់បំព្រង និងការពារសុខភាពសហគមន៍។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត


បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំព្រៃញាតិ និងឃុំឃ្វាល ដែលទទួលបាននូវសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធស្ថាបនាផ្លូវថ្នល់មួយខ្សែនេះ សម្រាប់សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលផ្សេងៗ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ក៏បាន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការ និងរាប់រងថែរក្សាចំណីផ្លូវឱ្យបានល្អប្រសើរ មិន ត្រូវរំលោភយកចំណីផ្លូវជាកម្មសិទ្ធិ ឬសង់សំណង់ផ្សេងៗឡើយ ដើម្បីធានាឱ្យការស្ថាបនាផ្លូវនេះសម្រេចបាន តាមបច្ចេកទេស និងប្រើប្រាស់បានយូរអង្វែង សម្រាប់ជាប្រយោជន៍រួមរបស់សហគមន៍ទាំងមូលផងដែរ៕

 

No comments:

Post a Comment

>

Pages