ក្រុមការងារកសាងពង្រីកសមាជិកបក្សបើកកិច្ចប្រជុំធ្វើរបាយការណ៍បូកសរុបលទ្ធផលប្រចាំត្រីមាស រយះពេល ៣ខែ ចាប់ពីខែ៥ ដល់ខែ៧ - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

ក្រុមការងារកសាងពង្រីកសមាជិកបក្សបើកកិច្ចប្រជុំធ្វើរបាយការណ៍បូកសរុបលទ្ធផលប្រចាំត្រីមាស រយះពេល ៣ខែ ចាប់ពីខែ៥ ដល់ខែ៧

 


ក្រុមការងារកសាងពង្រីកសមាជិកបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ទេព ភារម្យ ប្រធានក្រុមកសាង ពង្រីកសមាជិកបក្សមូលដ្ឋានខេត្តកំពង់ឆ្នាំង  បានបើកកិច្ចប្រជុំបូសរុបលទ្ធផលការងារ   ដែលបានធ្វើរយៈពេល កន្លងមកចំនួន៣ខែ បន្តបន្ទាប់ទិសដៅខេត្តកំពង់ឆ្នាំង  ទិសដៅស្រុកទាំង៧ ក្រុង១  



ជាលទ្ធផលក្នុងកិច្ចប្រជុំនោះ បានបង្ហាញនិងធ្វើរបាយការណ៍ជាក់លាក់ ដែលកម្លាំងកសាងពង្រីកសមាជិកបក្ស អូសទាញសកម្មជនមកពីបក្សផ្សេងៗក្នុងនោះ ក៍មានអតីតសកម្មជនបក្សប្រឆាំងជាច្រើនរូបផងដែរ  សរុបាន ចំនួន៧០០នាក់ ។


ជាក់ស្តែងកិច្ចប្រជុំបូកសរុបរបាយការណ៍ក៍ដូចជាលើកគោលដៅធ្វើបន្តរទៅមុខទៀតនោះ ធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦  ដោយមានតំណាងសមាជិកចូលរួមចំនួន៥៥រូប មកពីមូលដ្ឋានទូទាំង៧ស្រុក និងក្រុង១ ។

លោក ទេព ភារម្យ ប្រធានក្រុមកសាងពង្រីកសមាជិកបក្ស និងជាទីប្រឹក្សា សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធ សភា លើកឡើងក្នុងកិច្ចប្រជុំនោះដែរថា ក្នុងរយះពេល៣ខែសោះ ក្រុមការងារលោកអាចអូសទាញ និងបញ្ជូល សមាជិកបក្សបានចំនួនរហូតដល់ទៅ៧០០រូបនេះ ចាត់ទុកថាជាការជោគជ័យដ៍ធំមួយទៅហើយ បើប្រៀបធៀប រយៈពេលដែលសកម្មជនទាំងនោះ ធ្លាប់រួមរស់ជាមួយអតីតបក្សរបស់ពួកគេជាច្រើនអាណត្តិមកនោះ ។
 
ចឹងត្រឹមតែ៣ខែ ក្រុមការងារអាចឈ្នះបេះដូងផ្នត់គំនិតពួកគាត់បាន ពិតជាមិនងាយស្រួលនោះដែរ លោកប្រធាន ក្រុមកសាងពង្រីកសមាជិកបក្សបានលើកទឹកចិត្តដល់បណ្តាញចលនាអូសទាញកម្លាំងបក្សទាំងអស់ប្រឹងប្រែង


បន្តទៀត។  លោកប្រធានក៍បានផ្ដល់អនុសាសន៍ល្អៗ និងបានដាក់ទិសដៅបន្តរត្រូវដើរទៅមុខទៀតដែរ  សរុប រួមមកវិញការដែលបងប្អូនទាំងសម្រេចចិត្តសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាង

ផុសផុល តាមរយះក្រុមការងារលោក ទេព ភារម្យនេះ បង្ហាញអោយឃើញថា មានតែបក្សប្រជាជនតែមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាជនពិតប្រាកដ ទាំងនេះជាការចង់បានរបស់ពលរដ្ឋ គ្រប់រូបគ្រប់តំបន់ 

 

No comments:

Post a Comment

>

Pages