ព្រះសិរីសម្មតិវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រី សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជា ណាចក្រកម្ពុជា ឧត្តមទីប្រឹក្សាផ្ទាល់ គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាឡាត់គណរាជធានីភ្នំពេញ ព្រះវិន័យធរអនុគណខណ្ឌច្បារអំពៅ និងជាព្រះគ្រូសូត្រស្តាំវត្តមុនី សុវណ្ណ ហៅវត្តចំពុះក្អែក ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តដឹកនាំ ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃតាមព្រះឋានានុក្រម និមន្តចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយ និងអំណោយ ប្រគេន និងប្រគល់ជូនដល់ ៖
១/ ប្រគេនព្រះសង្ឃចំនួន
៣១៥អង្គ មួយអង្គ ត្រៃលៀងមួយ និងបច្ច័យ ២ម៉ឺន ៥ពាន់រៀល ស្មើនឹង ៧៨ ៧៥៥ ០០០ ៛ (
ចិត្តសិបប្រាំបីលានចិតសិបប្រាំម៉ឺនប្រាំពាន់ រៀល) ។ ២/ វត្តចំនួន៦២វត្ត ក្នុងមួយវត្ត ទេយ្យទាន និងបច្ច័យ ២០ម៉ឺនរៀន សរុបចំនួន
១២.៤០០.០០០រៀល ( ១២លានសែសិបម៉ឺនរៀល )។
៣.វីរៈកងទ័ព ១៧២នាក់
ថវិកា ១ម៉ឺន ៥ពាន់រៀល សរុបចំនួន ២លាន ៥៨ម៉ឺនរៀល ។
៤.អង្គភាពទាំងដប់ប្រាំបី
ក្នុងមួយអង្គភាព ថវិកា ២លានរៀល និងទេយ្យវត្ថុ សរុបចំនួន ៣៦លានរៀល ។
៥.
ថវិកាជូនខេត្តឧត្តរមានជ័យ ចំនួន ១៥លានរៀល និងទេយ្យវត្ថុ ។
៦.ជនភៀសសឹក ១ ០៥០
ក្នុងម្នាក់៣ម៉ឺនរៀល និងទេយ្យវត្ថ សរុបចំនួន៣១លាន ៥០ម៉ឺនរៀន និងទេយ្យទាន ។
សរុបគិតតែចំណាយ
ថវិកា ចំនួន ១០៥. ៣៥៥ ៥០០រៀល (មួយរយប្រាំលានសាមសិបប្រាំម៉ឺនប្រាំពាន់ ប្រាំរយរៀល)
សរុបទេយ្យវត្ថុមាន៖១.អង្ករ ២.៥៣៧បាវ (១០គីឡូ) + ៤តោន ។ ២.មីជាតិ ២ ៣៧៩កេស ។ ៣.ទឹកត្រី ១ ០៧៤យួរ ។ ៤.ទឹកស៊ីអ៉ីវ ១ ០៧៤យួរ ។ ៥.ត្រីខ ១៦៦កេស ។ ៦.ទឹកសុទ្ធ ៧៦០កេស ។ ៧.ទឹក្រូច ៤៨៥កេស ។ ៨.ផ្អកសៀង ១៥កេស ។ ៩.បារី ១
៥កេស ។ ១០.ម៉ូតូ ១២គ្រឿង ។ ១១. ក្រមាខ្មែរ ចំនួន ១ ៥០០ក្រមា។





No comments:
Post a Comment