រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលអំណោយឱសថ និងសម្ភារប្រើប្រាស់តម្លៃប្រមាណ ៦០ម៉ឺនដុល្លារ ពីមូលនិធិសាធារណរដ្ឋកូរ៉េ ក្រោមជំនួយឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលអំណោយឱសថ និងសម្ភារប្រើប្រាស់តម្លៃប្រមាណ ៦០ម៉ឺនដុល្លារ ពីមូលនិធិសាធារណរដ្ឋកូរ៉េ ក្រោមជំនួយឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

 


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលឱសថ ព្រមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា។ អំណោយទាំងអស់នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

 


អំណោយមនុស្សធម៌ទាំងនេះ ទទួលបានពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដើម្បីឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់គណៈប្រតិភូព្រឹទ្ធសភា។ និងបានថ្លែងក្តីនឹករលឹក និងដឹងគុណបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភ ឱសថ និងសម្ភារៈប្រើប្រាស់ តាមរយៈឯកឧត្តមប្រធានគណៈកម្មការទី១០ ដោយទទួលបានពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដើម្បីឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនគណៈប្រតិភូអំពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្តកំពង់ស្ពឺ លើវិស័យសំខាន់ៗ ទាំងផ្នែកសេដ្ឋកិច្ច ឧស្សាហកម្ម និងសមិទ្ធផលអភិវឌ្ឍន៍នានា ដែលកំពុងមានការរីកចម្រើនយ៉ាងសកម្ម និងខ្លាំងក្លានាពេលបច្ចុប្បន្ន។


ឆ្លៀតក្នុងឱកានោះ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចប្រធានព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់។ ឯកឧត្តមបានបញ្ជាក់ថា ការប្រគល់ឱសថ និងសម្ភារៈនាពេលនេះ គឺដើម្បីផ្តល់បន្តជូនទៅមន្ទីរសុខាភិបាលខេត្ត សម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍ស្របតាមតម្រូវការជាក់ស្តែង។ ជំនួយឱសថទាំងនេះរួមមានថ្នាំពេទ្យច្រើនប្រភេទ ដែលមានតម្លៃសរុបទឹកប្រាក់ ៦០០,០០០ ដុល្លារអាមេរិក សម្រាប់បម្រើឱ្យសេវាសុខាភិបាល និងប្រើប្រាស់ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺទាំងមូលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


ទន្ទឹមនឹងនេះ ឯកឧត្តម ម៉ម ប៊ុននាង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌នៅកម្ពុជា។ ឯកឧត្តមក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិបាលខេត្ត ជាម ច័ន្ទសោភ័ណ ដែលបានធ្វើឱ្យខេត្តមួយនេះប្រែមុខមាត់ថ្មី និងមានការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងលឿនរហ័ស។


ឯកឧត្តមប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានផ្ដាំផ្ញើ និងដាស់តឿនដល់មន្ទីរសុខាភិបាលខេត្ត ក៏ដូចជាគ្រូពេទ្យគ្រប់រូប ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង និងបែងចែកឱសថទាំងនេះឱ្យចំគោលដៅ ព្រមទាំងប្រើប្រាស់ឱ្យចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាព្យាបាលប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដើម្បីធានាបាននូវសុខុមាលភាព និងភាពញញឹមរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ស្ពឺផងដែរ៕

 


No comments:

Post a Comment

>

Pages